• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៥៥ ព្រឹក

កម្ពុជានឹងទទួលរងឥទ្ធិពលពីការជួបប្រសព្វគ្នានៃជ្រលងសម្ពាធទាបក្នុងកម្រិតបង្គួរពីសមុទ្រចិនខាងត្បូងនិងទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើងប្រទេសចិន

ភ្នំពេញ÷តាមប្រភពព័ត៌មានពីក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃអង្គារទី១៥ខែវិច្ឆិកាឆ្នាំ២០២២នេះបានសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស(ចាប់ពីថ្ងៃទី១៦_២២ខែវិច្ឆិកា
ឆ្នាំ២០២២)ក្នុងមួយសប្តាហ៍ខាងមុខកម្ពុជានឹងទទួលរងឥទ្ធិពលពីការជួបប្រសព្វគ្នានៃជ្រលងសម្ពាធទាបក្នុងកម្រិតបង្ហូរដែលរុញទូលមកពីសមុទ្រចិនខាងត្បូងនិងទ្រនុងសម្ពាធខ្ពស់ពីភាគ
ខាងជើង(ចិន)ក្នុងកម្រិតខ្សោយ។ក្រសួងធនធានទឹកបានគូសបញ្ជាក់ថាស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់មួយចំនួនមានដូចខាងក្រោម÷
១.តំបន់ទំនាបកណ្តាល÷
_សីតុណ្ហភាពអប្បបរមាមានពី២៣_២៥°C
_សីតុណ្ហភាពអតិបរមាមានពី៣៣_៣៥°C
_រាជធានី_ខេត្តនៅភាគខាងក្រោមនឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមក្នុងនោះក៏អាចមានផ្នែកខ្លះធ្លាក់ជាបង្ហូរលាយឡំទៅដោយផ្គររន្ទះ។ចំណែកឯបណ្តាខេត្តនៅភាគខាងលើក៏នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមផងដែរ។
២.តំបន់ខ្ពង់រាប÷
_សីតុណ្ហភាពអប្បបរមាមានពី២២_២៤°C
_សីតុណ្ហភាពអតិបរមាមានពី៣៤_៣៦°C
_នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម
៣.តំបន់មាត់សមុទ្រ÷
_សីតុណ្ហភាពអប្បរមាមានពី២៣_២៥°C
_សីតុណ្ហភាពអតិបរមាមានពី៣២_៣៤°C
_នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរលាយឡំទៅដោយផ្គររន្ទះ។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ