• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៥៩ ព្រឹក

ចិនបញ្ចេញកញ្ចប់ជំនួយទ្រង់ទ្រាយធំដល់វិស័យអចលនទ្រព្យ

ភ្នំពេញ÷ចិនបានសម្រេចបញ្ចេញកញ្ចប់ជំនួយទ្រង់ទ្រាយធំដល់វិស័យអចលនទ្រព្យដោយពន្យារប្រាក់បំណុលដល់បណ្តាក្រុមហ៊ុនអចលនទ្រព្យក្នុងនោះមានផ្ទះខុនដូជាដើមហើយេជាមួយគ្នានោះក៏បានអនុញ្ញាតឲ្យបង្កើនពេលវេលាខ្ចីនៅតាមធនាគារផងដែរ។ជាមួយនឹងការបន្ថយរឹតត្បិតលើវិធានការទប់ស្កាត់កូវីដ_១៩ពិសេសគឺនយោបាយ"Zero covid_១៩"កាលពីចុងសប្តាហ៍កន្លងមកនោះគឺជាសញ្ញាដ៏ល្អបំផុតដើម្បីដំណើរការសេដ្ឋកិច្ចឲ្យកាន់តែប្រសើរឡើង។ប្រធានាធិបតីចិនស៊ីជីនពីងបានបង្វែការចាប់អារម្មណ៍ទៅលើការជួយសង្គ្រោះសេដ្ឋកិច្ចដែលកំពុងយឺតយ៉ាវ។

ការផ្លាស់ប្តូររបស់រដ្ឋាភិបាលទីក្រុងប៉េកាំងជាការជួយដល់សេដ្ឋកិច្ចឲ្យរីកចម្រើននិងជំរុញវិស័យអចលនទ្រព្យ។នេះជាការផ្លាស់ប្តូរដ៏ល្អដើម្បីជួយដល់ទីផ្សារដែលបានជួបផលលំបាកខ្លាំងនៅ
ក្នុងខែតុលាកន្លងមក។

ចិនបានខិតខំរកវិធីសាស្ត្រដើម្បីគ្រប់គ្រងវិបត្តិអចលនទ្រព្យជំរុញឲ្យធនាគារធំៗផ្តល់ប្រាក់កម្ចីមានទឹកប្រាក់១០០០លានយន់(១៤០ពាន់លានដុល្លារអាមេរិក)ក្នុងរយ:ពេលចុងឆ្នាំ២០២២
នេះដើម្បីធានាដល់វិស័យអចលនទ្រព្យ។ទីផ្សារផ្ទះខុនដូមានតម្លៃ២៤០០ពាន់លានដុល្លារអាមេរិករបស់ចិនបានជួបផលលំបាកយ៉ាងខ្លាំងហើយក្រុមហ៊ុនអចលនទ្រព្យប្រឈមនឹងការបែកបំណុល(លែងមានលទ្ធភាពសងបំណុល)។ចាប់តាំងពីពេលនេះដល់ឆ្នាំ២០២៣វិស័យអចលនទ្រព្យចិននឹងត្រូវសងប្រាក់បំណុល២៩២ពាន់លានដុល្លារ។ប៉ុន្តែពេលនេះរដ្ឋាភិបាលបានសម្រេចពន្យារពេលសងបំណុលនិងផ្តល់ប្រាក់កម្ចីបន្ថែម១៤០លានដុល្លារអាមេរិកដើម្បីជួយសង្គ្រោះវិស័យអចលនទ្រព្យ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ