• ច័ន្ទ ២៩ មេសា ២០២៤ ១១:៥២ ព្រឹក

ឃាត់ខ្លួនជនសង្ស័យចំនួន០៤ មុខសញ្ញាពាក់ពន្ធ័​ ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ នៅក្រុង​បានលុង​ ខេត្ត​រតនគិរី​

ភ្នំពេញ÷តាមប្រភពព័ត៌មានពីនគរបាលប្រឆាំងគ្រឿងញៀន ខេត្តរតនគិរីបានឲ្យដឹងអធិការ​ដ្ឋាន​នគរបាល​ក្រុង​បានលុង​នៅវេលាម៉ោង​១៧:៤០នាទី ថ្ងៃ​ទី១២​ ខែវិច្ឆិកា​ ឆ្នាំ២០២២ កម្លាំង​អធិការ​ដ្ឋាន​នគរបាលក្រុងបានលុង​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាល​សង្កាត់​ឡាបានសៀ​ក​ និងប៉ុស្តិ៍​នគរបាលរដ្ឋបាលសង្កាត់បឹងកន្សែង​ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤មុខសញ្ញាពាក់ពន្ធ័​ ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ ស្ថិតនៅភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុង​បានលុង​ ខេត្ត​រតនគិរី​។

ដោយមានការសម្របសម្រួលនិតិវិធីពីលោក​ មុត​ សម្បត្តិ​​ ព្រះរាជអាជ្ញារង​អមសាលាដំបូងខេត្តរតនគិរី។

ជនសង្ស័យមានឈ្មោះដូចខាងក្រោម:

១.ឈ្មោះ​ អ៊ុក​ សុភាព​ ភេទប្រុស​ អាយុ២៧ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរជាងឈេី​ ទី​លំនៅ​បច្ចុប្បន្ន​ភូមិភ្នំស្វាយ​ សង្កាត់បឹង​កន្សែង​ ក្រុងបានលុង​ ខេត្ត​រតនគិរី​

២.ឈ្មោះ​ វឺ​ តឹង​ តឹង​ .ហៅ​ (លុង​ តេវ)ភេទប្រុស​ អាយុ៣០ឆ្នាំ​ ជនជាតិវៀតណាម​ មុខរបរជាងឈេី​  ទីលំនៅបច្ចុប្បន្នភូមិអូរកន្តិល​ សង្កាត់​បឹងកន្សែង​ ក្រុងបានលុង​ ខេត្ត​រតនគិរី

៣.ឈ្មោះ​ ទេន​ លុច​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ ជនជាតិគ្រឹង​ ទីលំនៅបច្ចុប្បន្នភូមិធួយអំពិល​ ឃុំចាអ៊ុង​ ស្រុកអូរជុំ​ ខេត្តរតនគិរី​

៤.ឈ្មោះ​​ នួន​ សាក់​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ ជនជាតិគ្រឹង​  ទីលំនៅបច្ចុប្បន្នភូមិធួយអំពិល​ ឃុំចាអ៊ុង​ ស្រុកអូរជុំ​ ខេត្តរតនគិរី​។

វត្ថុតាងដកហូតរួមមាន​:

១.មេ​ តំ​ ហ្វេ​ តា​ មីន​ អាយ​ ចំនួន០១ថង់​ ទម្ងន់​០.០៩ក្រាម​

២.ម៉ូតូ​ ចំនួន​០៣គ្រឿង​

៣.ឧបករណ៍​សម្រាប់សេពគ្រឿងញៀន​មួយចំនួន។

បច្ចុប្បន្ន​ជន​សង្ស័យ​រួម​ទាំង​វត្ថុតាង​បានឃាត់និង​រក្សារទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បានលុង​ ដេីម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ចាត់​ការ​តាម​និតីវិធី​ច្បាប់។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ