• ច័ន្ទ ២៩ មេសា ២០២៤ ០៥:១២ ព្រឹក

ក្មេងស្ទាវ១ក្រុម និយមជិ:ម៉ូតូកែច្នៃនិងបំពាក់ស៊ីម៉ាំងប្រែន បង្កការរំខានដល់ប្រជាពលរដ្ឋ ត្រូវនគរបាលឃាត់យកមកអប់រំ

ភ្នំពេញ÷តាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាក្មេងស្ទាវ១ក្រុម និយមជិ:ម៉ូតូកែច្នៃនិងបំពាក់ស៊ីម៉ាំងប្រែន បង្កការរំខានដល់ប្រជាពលរដ្ឋ ត្រូវនគរបាលឃាត់យកមកអប់រំ។បន្ទាយមានជ័យ: អនុវត្តន៍តាមបទបញ្ជា និងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ ដើម្បីសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ ស្លាប់ និងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងក្រុងសិរីសោភ័ណ។លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែនការងារសណ្តាប់ធ្នាប់សាធារណ: បានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះ កម្លាំងនគរបាលយើងបានស្ទាក់ឃាត់បានម៉ូតូ ក្រុមក្មេងស្ទាវចំនួន៤គ្រឿង ដែលល្មើសច្បាប់ចរាចរណ៍ បានតុបតែង ខុសបច្ចេកទេស និងបំពាក់ស៊ីម៉ាំងប្រែន តែងតែបើកបង្កជាសម្លេងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ក្រុមក្មេងស្ទាវទាំងនោះតែងតែ ជិះឲ្យលឺសម្លេងរំខាន តាមទីប្រជុំជន ដូចជា នៅសួនមានជ័យ ផ្លូវផ្សាររាត្រី ម្តុំភ្លើងស្តុបចាស់ និងខាងលិចស្ពានទឹកថ្លា ក្នុងក្រុងសិរីសោភ័ណ។នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ បានធ្វើការអប់រំ ណែនាំ ដល់ក្មេងទំនើងម្ចាស់ម៉ូតូល្មើសទាំងនោះ ឲ្យយល់ដឹងពីច្បាប់ទម្លាប់ ហើយបានឲ្យទិញសម្ភារះគ្រឿងបំលាស់ម៉ូតូ មកប្តូរឲ្យដូចទំរង់ដើមវិញ និងបានប្រគល់ឲ្យឪពុកម្តាយឬអាណាព្យាបាល នាំយកក្មេងៗទាំងនោះទៅអប់រំបន្តនៅផ្ទះ។ ក្នុងករណីមិនរាងចាល នគរបាលនឹងមានចំណាត់ការតាមច្បាប់៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ