• ច័ន្ទ ២៩ មេសា ២០២៤ ០៧:១៦ ព្រឹក

ការនាំចេញទំនិញទៅកាន់ទីផ្សារអាមេរិកកើនឡើងជិត២០%ក្នុងរយ:ពេល១០ខែ

ភ្នំពេញ÷អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានវាយតម្លៃចំពោះការនាំចេញនិងនាំចូលក្នុងរយ:ពេល១០ខែនៃឆ្នាំ២០២២នេះមានការកើនឡើងជិត២០%ដោយសហរដ្ឋអាមេរិកគឺជាទីផ្សារធំទី១។បន្ទាប់ពីសហរដ្ឋអាមេរិកមានប្រទេសវៀតណាមជាទីផ្សារធំទី២។

របាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឲ្យដឹងថាកម្ពុជានាំចេញទំនិញទៅក្រៅប្រទេសមានតម្លៃសរុប១៨,៧លានដុល្លារក្នុងរយ:ពេល១០ខែឆ្នាំ២០២២មានកំណើន១៩,២%ធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។

ស្ថិតក្នុងបរិបទនៃជំងឺកូវីដ_១៩ស្ថានភាពនៃការនាំចេញរបស់កម្ពុជានៅតែបន្តកើនឡើង។យោងតាមទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទីផ្សារអាមេរិកនៅតែជាទីផ្សារធំបំផុតរបស់កម្ពុជាមានតម្លៃសរុប៧,៦លានដុល្លារស្មើនឹងប្រមាណ៤០%នៃតម្លៃនាំចេញសរុប។

បន្ទាប់ពីសហរដ្ឋអាមេរិកគឺប្រទេសវៀតណាមជាទីផ្សារទី២នាំចូលទំនិញពីកម្ពុជាមានតម្លៃសរុប១,៦ពាន់លានដុល្លារ។ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជាជាមួយនឹងទីផ្សារអន្តរជាតិចាប់ពីខែមករាដល់ខែតុលាឆ្នាំ២០២២នេះមានទឹកប្រាក់សរុប៤៤,៥ពាន់លានដុល្លារមានកំណើន១៤,៩%ធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ