• ច័ន្ទ ២៩ មេសា ២០២៤ ១១:៥៨ ព្រឹក

សម្តេចតេជោ ហ៊ុនសែន តេស្តឃើញវិជ្ជមានកូវីដ-១៩ និងសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់មកកម្ពុជាវិញទាំងអស់

ភ្នំពេញ÷នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានឲ្យដឹងថាសម្តេចតេជោ ហ៊ុនសែនបានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩  ដោយពេទ្យឥណ្ឌូនេស៊ី។សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា មុនចេញពីកម្ពុជាខ្ញុំធ្វើតេស្តរាល់ថ្ងៃពិសេសមុនពេលចេញដំណើរមកខ្ញុំធ្វើរហ័សមុនឡើងយន្តហោះតែពុំមានឃើញអ្វីនោះឡើយ។ ខ្ញុំមិនច្បាស់ថាមេរោគនេះមកនៅជាមួយខ្លួនខ្ញុំចាប់ពីពេលណាមកនោះឡើយ តែអ្វីដែលច្បាស់ពេលមកដល់ពេទ្យឥណ្ឌូនេស៊ីយកសំណាកពេលល្ងាចលុះព្រឹកឡើងបញ្ជាក់ថាវិជ្ជមានកូវីដ.១៩ដែលយើងត្រូវតែទទួលស្គាល់ បើទោះជាក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៏ដោយ។

សម្តេចបន្តថា ជាសំណាងមួយដែលយប់មិញដោយសារមកដល់យឺត ខ្ញុំមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួនដែលរៀបចំដោយប្រធានាធិបតីបារាំង។សម្តេចបន្តថា ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូ ដែលចូលរួមប្រជុំខ្ញុំសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។

ឯតំណាងប្រទេសអាស៊ានយើងកំពុងចរចាប្រគល់ជូនឥណ្ឌូនេស៊ីជាតំណាងតែម្តង។ សម្តេចបន្តទៀតថា អ្វីដែលអាក់ខានគឺជំនួបបានគ្រោងទុកជាមួយប្រធានាធិបតីចិននិងប្រធានាធិបតីបារាំងដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំAPEC។ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតាដែលខ្ញុំនឹងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ