• ច័ន្ទ ២៩ មេសា ២០២៤ ១០:១០ ព្រឹក

បង្ក្រាបគ្រឿងញៀន១២ករណីឃាត់ខ្លួនជនសង្ស័យបានចំនួន៣០នាក់

ភ្នំពេញ÷តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅល្ងាចថ្ងៃអាទិត្យទី១៣ខែវិច្ឆិកាឆ្នាំ២០២២នេះបានឲ្យដឹងថាជនសង្ស័យចំនួន៣០នាក់(ស្រី១នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១២ករណីទូទាំងប្រទេសនៅថ្ងៃទី១៣ខែវិច្ឆិកានេះ។របាយការណ៍ដដែលបន្តថាក្នុងចំណោមជនសង្ស័យចំនួន៣០នាក់រួមមាន÷ជួញដូរ៤ករណីឃាត់មនុស្ស៦នាក់(ស្រី១នាក់),រក្សាទុក៤ករណីឃាត់មនុស្ស១០នាក់,ប្រើប្រាស់៤ករណីឃាត់មនុស្ស១៤នាក់។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ខែវិច្ឆិការួមមាន÷មេតំហ្វេតាមីនម៉ាទឹកកក(Ice)ស្មើនឹង១១,៩៥ក្រាមWYស្មើនឹង០,៦៣ក្រាមនិង៥កញ្ចប់តូច។ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើមានចំនួន៩អង្គភាពបានចូលរួមបង្ក្រាប÷កម្លាំងនគរបាលចំនួន៩អង្គភាពនិងកម្លាំងកង
រាជអាវុធហត្ថ១អង្គភាព÷

១/កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ÷ជួញដូរ១ករណីឃាត់២នាក់ចាប់យកIce១,៥០ក្រាមWY០,៦៣ក្រាមប្រើប្រាស់១ករណីឃាត់៣នាក់
២/កម្លាំងនគរបាលខេត្តបាត់ដំបង÷ប្រើប្រាស់១ករណីឃាត់១នាក់
៣/កំពង់ស្ពឺ÷ប្រើប្រាស់១ករណីឃាត់១នាក់ចាប់យកIce៣,២៦ក្រាម
៤/កម្លាំងនគរបាលខេត្តកំពត÷ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce១កញ្ចប់តូច
៥/កម្លាំងនគរបាលខេត្តកោះកុង÷ជួញដូរ១ករណីឃាត់២នាក់ស្រី១នាក់ចាប់យកIce៦,២៣ក្រាម
៦/កម្លាំងនគរបាលខេត្តរតនគិរី÷រក្សាទុក១ករណីឃាត់៣នាក់ចាប់យកIce០,៣៨ក្រាម
៧/កម្លាំងនគរបាលខេត្តសៀមរាប÷ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce០២១ក្រាមប្រើប្រាស់១ករណីឃាត់៩នាក់
៨/កម្លាំងនគរបាលខេត្តព្រះសីហនុ÷ជួញដូរ១ករណីឃាត់២នាក់ចាប់យកIce០,៣៧ក្រាម
៩/កម្លាំងនគរបាលខេត្តត្បូងឃ្មុំ÷រក្សាទុក២ករណីឃាត់មនុស្ស៥នាក់ចាប់យកIce៤កញ្ចប់តូចកងរាជអាវុធហត្ថ÷១អង្គភាព
១/កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង÷រក្សាទុក១ករណីឃាត់២នាក់ចាប់យកIce១៥,១៥ក្រាមWY២,៨០ក្រាមKE៣,៣០ក្រាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ