• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៤២ ព្រឹក

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង៧លើកស្លាប់និងរបួស១២នាក់

ភ្នំពេញ÷គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២២នេះបណ្តាលឲ្យមនុស្សស្លាប់៤នាក់របួសធ្ងន់៤នាក់(ស្រី២នាក់)និងរបួសស្រាល៤នាក់(ស្រី១នាក់)។នេះបើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ជាក់ស្តែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណ:នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថាករណីគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១២នាក់កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៧លើក។ជាមួយគ្នានោះនាយកដ្ឋាននគរបាលចរាចរណ៍អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយការគ្រោះថ្នាក់និងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ