• ច័ន្ទ ២៩ មេសា ២០២៤ ០៤:២៧ ព្រឹក

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយជាង៥០លានដុល្លារដល់កម្ពុជាសម្រាប់អនុវត្តន៍គម្រោងចំនួន៤

ភ្នំពេញ÷នៅដ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២២រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយដល់រជរដ្ឋាភិបាលកម្ពុជាប្រមាណ៥១.៣លានដុល្លារអាមេរិកសម្រាប់ការអនុវត្តលើគម្រោងសំខាន់ៗចំនួន៤។ការផ្តល់់ហិរញ្ញប្បទានឥតសំណងនេះបានចុះហត្ថលេខាលើលិខិតប្តូរសារនិងឯកសារក្រោមអធិបតីភាពសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកគីស៊ីដាហ្វូមីអូនាយករដ្ឋមន្ត្រីជប៉ុនក្រោយជំនួបទ្វេភាគីនៅសណ្ឋាគារសុខាភ្នំពេញ។លិខិតប្តូរសារនិងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនត្រូវបានចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជានិងលោកកាមិម៉ាសាហ៊ីវ៉ូ(MIKAMI Masahiro)ឯកអគ្គរាជទូតជប៉ុនឯកសារទាំងនោះរួមមានដូចខាងក្រោម÷

១.គម្រោងសាងសង់អគារហ្វឹកហ្វឺននិងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាមនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាដែលមានទឹកប្រាក់ចំនួន២.៤៥១លានយ៉េន(ប្រមាណ១៧លានដុល្លារអាមេរិក)

២.កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមដែលមានទឹកប្រាក់ចំនួន១.១៥០លានយ៉េន(ប្រមាណ៨លានដុល្លារអាមេរិក)

៣.គម្រោងកែលម្អការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រដែលអាចចម្លងមេរោគដែលមានទឹកប្រាក់ចំនួន៤៣៦លានយ៉េន(ប្រមាណ៣លានដុល្លារអាមេរិក)

៤.គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរោងចក្រភូមិព្រែកចំនួន៣.៣៦១លានយ័ន(ប្រមាណ២៣លាន៣សែនដុល្លារអាមេរិក)ក្នុងពេលជាមួយគ្នានោះដែរឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នក៏ចុះហត្ថលេខាលើឯកសារជាមួយភាគីជប៉ុនដូចខាងក្រោម÷

_កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់ោគម្រោងចំនួន៣ខាងលើដែលអនុវត្តន៍ដោយJICAជាមួយលោកស្រីកាមេហារូកុ(KAME Harukoប្រធានការិយាល័យទីភ្នាក់ងារកិច្ចសហប្រតិបត្តិការជប៉ុន(JICA)ប្រចាំកម្ពុជា_អនុស្សរណ:នៃការយោគយល់គ្នារវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រុមហ៊ុនToyota Tsusho Corporationជាមួយលោកតូហ្សីមីតស៊ូអ៉ីម៉ៃ(Toshimitsu Imalអគ្គនាយករងប្រតិបត្តិក្រុមហ៊ុនToyota Tsusho Corporation ហិរញ្ញប្បទានឥតសំណងដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះនឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជាព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំង២៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ