• ច័ន្ទ ២៩ មេសា ២០២៤ ១១:០៣ ព្រឹក

ភរិយាប្រធានាធិបតីកូរ៉េខាងត្បូង ទៅសួរសុខទុក្ខកុមារកម្ពុជាមានជំងឺប្រចាំកាយដល់ផ្ទះ

លោកស្រី Kim Keon-hee ភរិយាប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល បានទៅសួរសុខទុក្ខកុមារកម្ពុជាម្នាក់ដល់ផ្ទះរបស់គេកាលពីថ្ងៃទី១២ ខែវិច្ឆិកា។

បើតាមការបញ្ជាក់របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង កុមារវ័យ១៤ឆ្នាំមានជំងឺបេះដូង ហើយត្រូវជួបលោកស្រី Kim នៅថ្ងៃទី១១ ខែវិច្ឆិកានៅមន្ទីរមួយដែលដំណើរការដោយជនជាតិកូរ៉េខាងត្បូង។ ដោយរូបគេមិនស្រួលខ្លួន ស្រ្តីទីមួយរបស់កូរ៉េខាងត្បូង ក៏ទៅដល់ផ្ទះកុមារនេះតែម្ដង។លោកស្រី គីម ក៏បានលើកទឹកចិត្តកុមាររូបនេះ ដោយប្រាប់រូបគេមិនត្រូវបោះបង់ក្ដីសង្ឃឹមឡើយ។ លោកស្រីក៏និយាយទៀតថា៖ «អ្នកអាចប្រយុទ្ធនឹងវាបានមែនទេ? ឆាប់ធូរស្រាល ហើយជួបគ្នានៅកូរ៉េ។» 

ទីភ្នាក់ងារព័ត៌មាន Yonhap រាយការណ៍ថា ឪពុកកុមារខាងលើ បានស្លាប់ទាំងរូបគេក្នុងផ្ទៃពោះ ឯម្ដាយ និងបងប្រុសក៏មានសុខភាពមិនសូវល្អ ហើយការរស់នៅពឹងផ្អែកលើបងស្រីដែលមានរបរជាអ្នកសំអាត។ លោកស្រី Kim រៀបការជាមួយលោក យូន ក្នុងឆ្នាំ២០១២ តែមិនមានកូនឡើយ។

រូបថតបង្ហាញលោកស្រី Kim Keon-hee បីកុមារកម្ពុជាដែលមានជំងឺនៅទីក្រុងភ្នំពេញ (រូបថត Yonhap)

អត្ថបទពេញនិយម

ពត៍មានថ្មីៗ