• ច័ន្ទ ២៩ មេសា ២០២៤ ០៥:២៨ ព្រឹក

បង្ក្រាបបទល្មើស និងបានឃាត់ជនបរទេសចំនួន៦នាក់ ពីបទបង្ខាំងមនុស្សខុសច្បាប់ដើម្បីជំរិតទាប្រាក់

ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកោះកុង លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទដឹកនាំកម្លាំងអន្តរាគមន៍ក្រុង សហការជាមួយកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋានគរបាលខេត្ត ដោយមានការសម្របសម្រួលដោយលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២១:០០នាទី បានចុះបង្ក្រាបបទល្មើសជាក់ស្តែងករណីបង្ខាំងមនុស្សខុសច្បាប់និងជម្រិតទាប្រាក់ តាមពាក្យបណ្តឹងរបស់ឈ្មោះ Ong Tun Chyian ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិម៉ាឡេស៊ី បានប្តឹងមកសមត្ថកិច្ចថាមានករណីបង្ខាំងប្រពន្ធរបស់ខ្លួនដែលមានឈ្មោះ លីលី ពីង (LEE LEE PING) ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិម៉ាឡេស៊ី ដោយជនជាតិចិន និងជនជាតិម៉ាឡេស៊ីបានបង្ខាំងប្រពន្ធរបស់ខ្លួនតាំងពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ និងគម្រាមទាប្រាក់ចំនួនមួយម៉ឺនប្រាំពាន់ដុល្លា(១៥,០០០$) ។ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាមសមត្ថកិច្ចបានចុះបង្រ្កាប និងធ្វើការឃាត់ខ្លួននៅចំនុចផ្ទះជួលមួយកន្លែងស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ មានឈ្មោះដូចខាងក្រោម:

១/ឈ្មោះ Deng Chentao ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន

២/ឈ្មោះ Yoo Shu Xin ភេទស្រី អាយុ២៧ឆ្នាំ សញ្ជាតិម៉ាឡេស៊ី

៣/ឈ្មោះ Lim Mun Hong ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិម៉ាឡេស៊ី

៤/ឈ្មោះ Zhang Manning ភេទស្រី អាយុ២៩ឆ្នាំ សញ្ជាតិចិន

៥/ឈ្មោះ Luo Liangliang ភេទប្រុស អាយុ២៨ឆ្នាំ សញ្ជាតិចិន

៦/ឈ្មោះ Huang Shikun ភេទប្រុស អាយុ២៤ឆ្នាំ សញ្ជាតិចិន

ជនសង្ស័យទាំង០៦នាក់ខាងលើត្រូវបានផ្នែកគ្រប់គ្រងជនបរទេសក្រុង និងផ្នែកនគរបាលយុត្តិធម៌ក្រុង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តនីតិវិធីបន្ត ។ ដោយឡែកជនរងគ្រោះឈ្មោះ លីលី ពីង(LEE LEE PING)ភេទស្រី បានប្រគល់អោយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីសាកសួរបំភ្លឺ ។

រូបភាព៖ អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ

អត្ថបទពេញនិយម

ពត៍មានថ្មីៗ