• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤៩ ព្រឹក

ប្រជាពលរដ្ឋស្រុកគាស់ក្រឡជាង ៥០នាក់មានអាការៈពុលអាហារ

 

 ប្រជាពលរដ្ឋក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ចំនួន៥២នាក់ បានពុលចំណីអាហារ ក្នុងនោះ ៦នាក់បានជាសះស្បើយវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន និងជាង៤០នាក់ផ្សេងទៀតកំពុងសង្រ្គោះនៅមន្ទីរពេទ្យ។

លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ បានបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ មានករណីពុលចំណីអាហារនៅវត្តសំរោងលើ ស្ថិតក្នុងភូមិសំរោង ឃុំឆ្នាលមាន់ ស្រុកគាស់ក្រឡ លើពលរដ្ឋ៤៧នាក់ និងព្រះសង្ឃចំនួន៥អង្គ។

លោក ញឹក សារ៉ែន បញ្ជាក់ថា ចំពោះករណីនេះអាជ្ញាធរស្រុក និងក្រុមគ្រូពេទ្យបានចុះជួយអន្តរាគមន៍សង្រ្គោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។គិតត្រឹមល្ងាចថ្ងៃទី៣១ ខែឧសភា មានប្រជាពលរដ្ឋចំនួន៦នាក់បានជាសះស្បើយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ