• ច័ន្ទ ២៩ មេសា ២០២៤ ១៤:០៣ ល្ងាច

អ្នកបើកបររថយន្តមិនស្តាប់ការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញត្រូវមានទោសនិងពិន័យ តាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ភ្នំពេញ÷មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តFordនិងម៉ូតូអមភ្ញៀវព្រឹកថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២២នៅស្ពាននាគវត្តភ្នំ។
បើយោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមាត្រា៨១ជនណាបើកបរមិនគោរពសញ្ញារបស់មន្ត្រីមានសមត្ថកិច្ចការពារក្បួនដំណើរគណ:ប្រតិភូឬថ្នាក់ដឹកនាំជាន់ខ្ពស់បង្កការខូចខាតដល់យានយន្តរបស់ក្បួនត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ៦ខែនិងពិន័យជាប្រាក់ពី៨០០០០០រៀលទៅ៤០០០០០០រៀល។
សូមបញ្ជាក់ថារដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងចំពោះការបិទផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញខណ:កម្ពុជាធ្វើជាម្ចាស់ប្រេជុំអាស៊ានពិសេសសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រធានអាស៊ានដូច្នេះសូមបងប្អូនមេត្តាចូលអនុវត្តន៍នូវសេចក្តីជូនដំណឹងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញឲ្យបានគ្រប់គ្នាដើម្បីទុកឲ្យសមត្ថកិច្ចអាជ្ញាធរគាត់មានភារកិច្ចរៀបចំការងារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រតិភូប្រកបដោយសុវត្ថិភាព៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ