• ច័ន្ទ ២៩ មេសា ២០២៤ ០២:១១ ព្រឹក

ប្រទេសជប៉ុននាំមុខគេលើពិភពលោកពីចំនួនករណីថ្មីនៃកូវីដ_១៩

គិតត្រឹមព្រឹកថ្ងៃទី១២ខែវិច្ឆកានេះពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ_១៩ចំនួន៦៣៩,៨២៧,៣៧១នាក់និងមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន៦,៦១៣,៤១០នាក់។ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះប្រទេសជប៉ុនបាននាំមុខគេលើពិភពលោកក្នុងចំនួនអ្នកឆ្លងថ្មីដែលមានចំនួន៧៤,០៩៣កករណី។
ទិន្នន័យនៅលើគេហទំព័រស្ថិតិWorldometers.infoបង្ហាញឲ្យឃើញថាក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះពិភពលោកបានកត់ត្រាការឆ្លងបន្ថែមចំនួន២៦៨,៣០២និងការស្លាប់ចំនួន៥៧២នាក់ដោយសារCOVID_19។លើសពីនេះបច្ចុប្បន្នមានករណីឆ្លងCOVID_19ចំនួន៦១៩,៣៥០,១៤១ករណីនៅទូទាំងពិភពលោក។ក្នុងចំណោមនោះមាន១៣,៨៦៣,៨២០ករណីដែលកំពុងព្យាបាលមាន១៣,៨២៨,០៩៩ករណីក្នុងទម្រង់ស្រាលនិង៣៥,៧២១ករណីស្មើនឹង០.៣%ក្នុងស្ថានភាពធ្ងន់ធ្ងរ។បច្ចុប្បន្ននេះជំងឺរាតត្បាតកំពុងរីករាលដាលនៅក្នុងប្រទេសនិងដែនដីចំនួន២២៨ជុំវិញពិភពលោក។
បើនិយាយពីតំបន់នីមួយៗទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពថ្មីនៅលើគេហទំព័រWorldometers_infoបង្ហាញថាចំនួនសរុបនៃការឆ្លងCOVID_១៩នៅអ៉ឺរ៉ុបគឺមាន២៣៥,៨៤៤,៧៨៤ករណីដែលក្នុងនោះ១.៩៤៩,៨៩៨នាក់បានស្លាប់និង២២៩,៨១៥១៩២ករណីត្រូវបានជាសះស្បើយ។ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះអ៉ឺរ៉ុបបានកត់ត្រាការឆ្លងថ្មីចំនួន៤៣,៦៥៨ហើយជាតំបន់ដែលមានចំនួនករណីឆ្លងCOVID_១៩ច្រើនជាងគេទី២នៅលើពិភពលោក។
ទន្ទឹមនឹងនេះអាស៊ីនៅតែកត់ត្រាចំនួនអ្នកឆ្លងCOVID_១៩សរុបខ្ពស់ដែលមានចំនួន១៩៥,៥៨៤,៧៦៩ករណី។ក្នុងរយ:ពេល២៤ម៉ោងកន្លងមកទ្វីបនេះបានកត់ត្រាការឆ្លងថ្មីចំនួន១៧២,៣០២(នាំមុខគេនៅលើពិភពលោក)និង២៧៨នាក់បានស្លាប់ដោយសារជំងឺនេះ។
តាមគេហទំព័រWorldometers_infoក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះប្រទេសជប៉ុនបាននាំមុខគេលើពិភពលោកក្នុងចំនួនអ្នកឆ្លងថ្មីដោយមាន៧៤,០៩៣ករណី។អាជ្ញាធរជប៉ុនព្រមានថាប្រទេសអាស៊ីកំពុងឈានចូលក្នុងរលកទី៨នៃការរាតត្បាតនៃជំងឺកូវីដ_១៩។ទីប្រឹក្សាកំពូលនៃជំងឺកូវីដ_១៩លោកShigeru Omiនៅថ្ងៃទី១១ខែវិច្ឆិកាបានព្រមានថាការរាតត្បាតនៅតែបន្តតានតឹងខណ:ដែលប្រជាជនជប៉ុនត្រៀមចូលក្នុងពិធីបុណ្យឆ្លងឆ្នាំ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ