• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៥៧ ព្រឹក

អាស៊ាន អនុញ្ញាតឱ្យទីម័រឡេស្តេចូលរួមជាសមាជិកអាស៊ានទី១១

សមាជិកអាស៊ានទាំង១០ប្រទេស បានសម្រេចអនុញ្ញាតឲ្យទីម័រឡេស្តេចូលរួមជាសមាជិកអាស៊ានទី១១។ ការសម្រេចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ានឳកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាននៅថ្ងៃទី១១ខែវិច្ឆិកានេះ។បើតាមសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ប្រមុខដឹកនាំអាស៊ានទាំង១០ប្រទេស សម្រេចអនុញ្ញាតឲ្យទីម័រឡេស្តេចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។ ដោយពិចារណាលើលទ្ធផល នៃបេសកកម្មស្វែងរកការពិតរបស់សសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន និងបានឯកភាពថា ជាគោលការណ៍ ទីម័រឡេស្តេត្រូវបានអនុញ្ញាតឱ្យចូលរួមជាសមាជិកអាស៊ានទី១១។

គួរបញ្ជាក់ថា ប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅត្រូវផ្តល់ការគាំទ្រដោយពេញលេញចំពោះ ទីម័រឡេស្តេ ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផលដែលបានកំណត់ទាំងនោះ តាមរយៈការកសាងសមត្ថភាព និងផ្តល់ការគាំទ្រចាំបាច់នានាផ្សេងទៀត សម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ