• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៣៩ ព្រឹក

ចុងសប្តាហ៍ទី៤ខែឧសភានេះកម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង២៧ម៉ឺននាក់

ភ្នំពេញ៖តាមប្រភពព័ត៌មានពីក្រសួងទេសចរណ៍នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នំា២០២២ថា៖
ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ថ្ងៃទី២៨_២៩ខែឧសភាឆ្នំា២០២២សរុបមានចំនួន២៧៤,០២៦នាក់ក្នុងនោះភ្ញៀវជាតិ ២៥៩,៣៩៣នាក់និងភ្ញៀវបរទេសផ្ទៃក្នុង ១៤,៦៣៣នាក់។ក្រសួងទេសចរណ៍បានបន្ថែមថាគោលដៅទេសចរណ៍សំខាន់ៗរួមមាន៖
*ខេត្តព្រះសីហនុ៥៦,២៥១នាក់
*ខេត្តបាត់ដំបង៣៩,៩២៩នាក់
*រាជធានីភ្នំពេញ៣៦,២៨២នាក់
*ខេត្តកំពត៣១,១២១នាក់
*ខេត្តសៀមរាប១៩,៧៨២នាក់
*ខេត្តកែប១២,៨៣៦នាក់
*ខេត្តកំពង់ស្ពឺ១១,៥៤៥នាក់
*ខេត្តពោធិ៍សាត់១០,៨៤៥នាក់

តួលេខខាងលើនេះមានការថមថយប្រមាណ៩.៥១%ធៀបនឹងចុងសប្តាហ៍កន្លងមកប៉ុន្តែនៅមានលក្ខណៈប្រហាក់ប្រហែលចំនួនភ្ញៀវមុនពេលកូវីដ_១៩ដែលចំនួនភ្ញៀវស្ថិតក្នុងរង្វង់ជាមធ្យមប្រមាណ២៥_៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍។ពិនិត្យជាក់ស្តែងប្រជាពលរដ្ឋមួយចំនួនបានកាត់បន្ថយការធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ឆ្ងាយៗដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈ។ទន្ទឹមនឹងនេះ មន្ត្រីរាជការភាគច្រើនជាប់រវល់នឹងការងារចុះមូលដ្ឋានប្រឡូកក្នុងការឃោសនាបោះឆ្នោតនៅតាមមូលដ្ឋានឃុំ_សង្កាត់របស់ខ្លួនមិនមានពេលនំាគ្រួសារដើរកម្សាន្តចុងសប្តាហ៍៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ