• ច័ន្ទ ២៩ មេសា ២០២៤ ១៣:១៩ ល្ងាច

បង្ក្រាបគ្រឿងញៀនចំនួន៨ករណីឃាត់ខ្លួនជនពាក់ព័ន្ធចំនួន១២នាក់

ភ្នំពេញ÷ជនសង្ស័យចំនួន១២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៨ករណីទូទាំងប្រទេសថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២២។តាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។របាយការណ៍ដដែលបន្តថាក្នុងចំណោមជនសង្ស័យចំនួន១២នាក់(ស្រី១នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៥ខែវិច្ឆិកានេះរួមមាន÷មេតំហ្វេតាមីនម៉ាទឹកកក(Ice)ស្មើនឹង៣៨,២៩ក្រាមនិង៤កញ្ចប់តូច។

ក្នុងប្រតិបត្តិការខាងលើមានចំនួន៨អង្គភាពបានចូលរួមបង្ក្រាប÷

នគរបាល÷៧អង្គភាព

១/មន្ទីរ÷ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce២២,៧៩ក្រាម។

២/កំពង់ចាម÷ជួញដូរ១ករណីឃាត់២នាក់ស្រី១នាក់ចាប់យកIce៥,៥១ក្រាម។

៣/កំពត÷ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce១កញ្ចប់តូច។

៤/រាជធានីភ្នំពេញ÷ជួញដូរ១ករណីឃាត់២នាក់ចាប់យកIce០,៦២ក្រាម។

៥/ព្រៃវែង÷ជួញដូរ១ករណីឃាត់២នាក់ចាប់យកIce៤,៣៩ក្រាម។

៦/ត្បូងឃ្មុំ÷ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce៣កញ្ចប់តូច។

៧/បន្ទាយមានជ័យ÷ជួញដូរ១ករណីឃាត់២នាក់ចាប់យកIce៣,៧៦ក្រាម។

ដោយឡែកកម្លាំងកងរាជអាវុធហត្ថ÷១អង្គភាព

១/កំពង់ចាម÷ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce១,២២ក្រាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ