• ច័ន្ទ ២៩ មេសា ២០២៤ ១២:៣៩ ល្ងាច

ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធគំរាមសម្លាប់និងកាន់កាប់អាវុធខុសច្បាប់

ភ្នំពេញ÷តាមប្រភពព័ត៌មានពី របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹង នៅព្រឹក ថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា÷ជនសង្ស័យ២នាក់ ប្រើប្រាស់អាវុធ គ្មានការអនុញ្ញាត និងគំរាមសម្លាប់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀល ថ្ងៃទី៨ ខែវិច្ឆិកា ត្រង់ចំណុចផ្ទះលេខB៣៧(បុរីជឿនសារិន)ផ្លូវបេតុង ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោរាជធានីភ្នំពេញ។ ជនសង្ស័យទាំង២រួមមាន÷

១.ឈ្មោះសាត សុភាព ហៅភាព ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ម៉ៅការសំណង់ ទីលំនៅ ផ្ទះលេខB១៤ ផ្លូវលំ ភូមិប្រការ សង្កាត់ ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

២.ប៉ាត់ រតន: ហៅណាក់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម៉ៅការសំណង់ ស្នាក់នៅ ផ្ទះលេខB៣៧ ផ្លូវបេតុង បុរីជឿនសារិន ភូមិត្រាំដោក សង្កាត់ ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះស សាបាន ភេទស្រី អាយុ៦២ ឆ្នាំជនជាតិ ខ្មែរ មុខរបរលក់ដូរ នៅផ្ទះលេខD៩ ផ្លូវ៣ បុរី ជឿនសារិន ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក÷

អាវុធK59 គ្មានលេខ ចំនួន១ដើម (មានបង់ចំនួន១និងគ្រាប់៥គ្រាប់) អាវុធខ្លីម៉ាក K59 លេខ3457 ចំនួន១ដើម(មានបង់ចំនួន១ និងគ្រាប់៦គ្រាប់)សម្បកកាទុស(អាវុធខ្លី១) ចំនួន១ កូនកាំបិតសាំងគីម ចំនួន១ដើម មួកអង្គរក្ស(BHQ) ចំនួន១ មួកប៉ារ៉ា ចំនួន១ មួកសុវត្ថិភាព ពណ៌ត្រេអ៊ី ចំនួន១ ម៉ូតូម៉ាកPCX ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ1HI_3586 មានលេខតួនិងលេខម៉ាស៊ីន០០០០ 919 ចំនួន១គ្រឿង,កាបូបដៃ ពណ៌ខ្មៅ ចំនួន១,បណ្ណព័ត៌មាន(DPP_NEWS)ឈ្មោះសាតភាពចំនួន១, បណ្ណសម្គាល់អាវុធខ្លី សមូហភាព អាវុធម៉ាក COLT លេខSN 28168E(ថតចម្លង)ចំនួន១សន្លឹក,កាតចាក់វ៉ាក់សាំងជំងឺកូវីដ_១៩ឈ្មោះ សាត ភាព ចំនួន១សន្លឹក,បណ្ណសម្គាល់យានយន្តម៉ាក Lexus RX350 ពាក់ស្លាកលេខ ភ្នំពេញ2BC_6172 (ថតចម្លង)ចំនួន១សន្លឹក។

ក្រោយពីធ្វើការសាកសួររួច ជនសង្ស័យទាំង២ ខាងលើបានឆ្លើយសារភាពថា ពួកគេពិតជាបានកាន់កាប់អាវុធខុសច្បាប់ ប្រើប្រាស់អាវុធ គ្មានការអនុញ្ញាត ប្រើប្រាស់ឯកសារក្លែងប្រាកដមែន ហើយជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹង ទៅលើជនសង្ស័យ និងបក្ខពួក ដើម្បីឲ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់តែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ សមត្ថកិច្ច ខណ្ឌដង្កោ បានក៏សាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ