• ច័ន្ទ ២៩ មេសា ២០២៤ ០៣:១៦ ព្រឹក

កម្ពុជាទទួលស្គាល់មានការជួញដូរមនុស្សប៉ុន្តែមិនច្រើនដូចការចោទប្រកាន់ទេ

ភ្នំពេញ÷រដ្ឋលេខាក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរ មនុស្ស(គ.ជ.ប.ជ) លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា ការជួញដូរមនុស្សនៅកម្ពុជាពិតជាបានកើតឡើងប្រាកដមែន ប៉ុន្តែវាពុំមានច្រើនរាប់ពាន់រាប់ម៉ឺនដូចការចោទប្រកាន់ពីបរទេសនោះទេ ខណ:ការជួញដូរនេះក៏មិនមែនជាខ្មែរជាអ្នកធ្វើដែរ គឺវាកើតឡើងរវាងបរទេសនិងបរទេសដូចគ្នាតែប៉ុណ្ណោះ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីបើកសិក្ខាសាលាស្តីពីការរៀបចំ"ការបង្កើតផែនការសកម្មភាពជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃផែនការសកម្មភាពជាតិ(ឆ្នាំ២០២២_២០២៣)រយ:ពេល២ថ្ងៃ ស្ថិតនៅភោជនីយដ្ឋានទន្លេបាសាក់២ នាព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា បទល្មើសជួញដូរមនុស្ស ដែលបានកើតនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គឺជាបទល្មើសថ្មីដោយសារតែវាបានកើតឡើងតាមរយ:អនឡាញប៉ុន្តែទោះជាយ៉ាងណាក៏ដោយករណីនេះ ក៏វាមិនមែនកើតឡើងតែនៅកម្ពុជានោះដែរ។គួរបញ្ជាក់ថា ក្នុងរយ:ពេល៩ខែ ឆ្នាំ២០២២នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត បានតាមដានស្រាវជ្រាវបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានចំនួន១២២ករណីដោយធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅសាលាដំបូង ចំនួន១៤៧ករណី(ស្រី១៦នាក់)អនីតិជន១៣នាក់។ក្នុងនោះជនសង្ស័យដែលជាជនបរទេសចំនួន២២នាក់មាន៤សញ្ជាតិ ជនជាតិចិន១៩នាក់ ជនជាតិថៃ១នាក់ ជនជាតិវៀតណាម១នាក់ និងបង់ក្លាដេស១នាក់។ជាមួយនឹងការបង្ក្រាបការជួញដូរនេះ អាជ្ញាធរក៏បានជួញសង្គ្រោះជនរងគ្រោះ២៥៤នាក់(ស្រី១៩០នាក់)ក្នុងនោះអាយុក្រោម១៥ឆ្នាំ១០០នាក់ អាយុ១៥ទៅ១៧ឆ្នាំ ២៩នាក់ និងអាយុពី១៨ឆ្នាំឡើងទៅ១២៥នាក់ ប្រគល់ឲ្យមន្ទីរសង្គមកិច្ច៣២នាក់(ស្រី៣១នាក់)និងប្រគល់ឲ្យគ្រួសារ២២២នាក់(ស្រី១៥៩នាក់)៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ