• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៣៧ ព្រឹក

បង្រ្កាបមុខសញ្ញាចែកចាយ និង ប្រើប្រាស់គ្រឿងញៀននិងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ស្រុកអង្គរបូរី ខេត្តតាកែវ

តាកែវ÷តាមប្រភពព័ត៌មាន ពីអធិការដ្ឋាននគរបាល ស្រុកអង្គរបូរីបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពី លោកស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃសុក្រទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១២និង២០នាទី លោកវរសេនីយ៍ទោ នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃផ្គាំ បានចុះបង្រ្កាបមុខសញ្ញាចែកចាយ និង ប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ជួន កំសត់ ស្ថិតក្នុងភូមិព្រៃផ្គាំក ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ  ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ មានដូចខាងក្រោម ៖

  ០១-ឈ្មោះ ជួន កំសត់ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្ថិតក្នុងភូមិព្រៃផ្គាំក ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ។

  ០២-ឈ្មោះ សេក ណន់ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្ថិតក្នុងភូមិព្រៃផ្គាំក ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ។

  ០៣-ឈ្មោះ ហាន់ ហ្វា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្ថិតក្នុងភូមិព្រៃផ្គាំខ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ។

  ០៤-ឈ្មោះ ផាន់ ព្រែក ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្ថិតក្នុងភូមិព្រៃផ្គាំគ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ។

 ព្រមទាំងដកហូតបានសម្ភារៈមួយចំនួនមានដូចខាងក្រោម ៖

  ១.ម្សៅក្រាមពណ៌សថ្លា ចំនួន ១១កញ្ចប់តូច

  ២.ថង់ប្លាស្ទីក សម្រាប់ច្រកគ្រឿងញៀន មួយចំនួន

  ៣.កាំភ្លើងកែឆ្នៃ ចំនួន ០១ដើម (បាញ់គ្រាប់កង់) និងសម្ភារៈសម្រាប់សេពសារធាតុញៀនមួយចំនួន។

 

   ករណីនេះកម្លាំងជំនាញកំពុងធ្វើការសាកសួរនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ