• ច័ន្ទ ២៩ មេសា ២០២៤ ១០:០៩ ព្រឹក

កម្ពុជាបានផលិតនាឡិកាដៃចំនួន២៥គ្រឿងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណប្រតិភូ ដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២

ភ្នំពេញ÷ជាមោទភាពជាតិបំផុត!របស់កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចតេជោហ៊ុនសែនឈានដល់ការផលិតនាឡិកាដ៏ទំនើបសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណ:ប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២។សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រលប់ថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២២បានបង្ហោះលើផេកផ្លូវការមានប្រសាសន៍យ៉ាងដូច្នេះថាមុននេះខ្ញុំបាននិយាយថាកម្ពុជាបានផលិតនាឡិកាដៃចំនួន២៥គ្រឿងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២។សម្តេចតេជោហ៊ុនសែនបានថ្លែងលើកឡើងថានាឡិកានេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធដែលេជាផ្នែកមួយនៃការរីកចម្រើនខាងវិទ្យាសាស្ត្រនិងបច្ចេកទេសរបស់កម្ពុជា(ខ្មែរធ្វើបាន)។ជូនភ្ជាប់រូបភាពនាឡិកាដើម្បីស្គាល់ជាមុន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ