• ច័ន្ទ ២៩ មេសា ២០២៤ ០៩:១៦ ព្រឹក

១០ខែឆ្នាំនេះ CDC អនុម័តគម្រោងវិនិយោគ១៤៤គម្រោងស្មើនឹងទុនជាង ៣៤០០ លានដុល្លារ

នៅក្នុងរយៈពេល១០ខែ គឺចាប់ពីខែមករា រហូតដល់ខែ តុលាឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា(CDC) បានអនុម័តគម្រោងវិនិយោគចំនួន ១៤៤គម្រោងមានទុនជាង ៣៤៣៣លានដុល្លារអាមេរិក បង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាង១២២ ៧៤៧កន្លែង។យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគ ១៤៤ក្នុងនោះ នៅខែ មករា បានអនុម័តច្រើនជាងគេ រហូតដល់ទៅចំនួន២៤ក្រុមហ៊ុន ដែលមានទុនវិនិយោគជាង ២ ២៧៧ លានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋចំនួន ១៩៩០៥កន្លែង។បន្ទាប់មកខែ កញ្ញាឆ្នាំ ២០២២ មានគម្រោងវិនិយោគចំនួន ២១ក្រុមហ៊ុន មានទុនវិនិយោគចំនួន ១៣០លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន៣៤៨៣៤កន្លែង។

ខែឧសភា មានគម្រោងវិនិយោគចំនួន ២០ ក្រុមហ៊ុនមានទុនវិនិយោគចំនួន ១៩៨,១លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ១២៣៩៥កន្លែង។

ខែសីហា អនុម័តគម្រោងវិនិយោគចំនួ ន១៧គម្រោង ដែលមានទុនវិនិយោគចំនួន ២០៣,១លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ១១១៩៧នាក់។

ខែមិថុនា អនុម័តគម្រោងវិនិយោគចំនួន ១៥គម្រោងដែលមានទុនវិនិយោគចំនួន ១២៣លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ១១៥៧០នាក់។

ខែកម្ភៈអនុម័ត១២ក្រុមហ៊ុនមានទុនវិនិយោគចំនួន ៨៨,៦៤៥លានដុល្លារអាមេរិកដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន១១៥៥៣កន្លែង។

ខែមេសា ១២ក្រុមហ៊ុនមានទុនវិនិយោគចំនួន ៧១,៧លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ៨២៧៤កន្លែង។ ខែតុលាឆ្នាំ២០២២ អនុម័តចំនួន១១ក្រុមហ៊ុន មានទុនប្រមាណ ៦០.៤៨លានដុល្លារអាមេរិក ដោយបង្កើតការងារជូនប្រជាពលរដ្ឋចំនួន១២៥៧០កន្លែង។ ខែកក្កដា អនុម័ត ៨គម្រោងមានទុនវិនិយោគចំនួន ១១៧,៨លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ៧៩១៧នាក់ និងខែមីនាឆ្នាំ ២០២២មានគម្រោងវិនិយោគចំនួន៤ ដែលមានទុនវិនិយោគប្រមាណ១៣,៦លានដុល្លារអាមេរិកដោយបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ២៩៣០កន្លែង។

ក្នុងចំណោមក្រុមហ៊ុនចំនួន ១៤៤គម្រោងក្នុងនោះ មានគម្រោងបោះទុនវិនិយោគធំៗចំនួន៤រួមមានអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥២៨បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១២៩ លានដុល្លារអាមេរិក ។ គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ២៩៧លានដុល្លារអាមេរិក។

គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ MW ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៣៨៩ លានដុល្លារអាមេរិក ។គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌល ភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានទុនវិនិយោគចំនួន ១.៣០០លានដុល្លារអាមេរិក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ