• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០១ ព្រឹក

លទ្ធផលការងាររយ:ពេល៩ខែរបស់ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្តារនិង លើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ_១៩

ភ្នំពេញ÷ក្រសួងទេសចរណ៍បានចេញសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលការងាររយ:ពេល៩ខែរបស់ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ_១៩។ក្រសួងទេសចរណ៍បញ្ជាក់ថា÷កាលពីព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ២០២២ក្រសួងទេសចរណ៍បានរៀបចំកិច្ចប្រជុំបូកសរុបការងាររយ:ពេល៩ខែឆ្នាំ២០២២របស់ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ_១៩និងទិសដៅអនុវត្តន៍បន្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ_១៩។

តាមរយ:ខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានបានវាយតម្លៃអំពីដំណើរវិជ្ជមាននៃការងើបឡើងវិញនូវភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរអន្តរជាតិក្នុងប្រទេសកម្ពុជាក្នុងរយ:ពេល៩ខែឆ្នាំ២០២២
នេះនិងជាសូចនាករបញ្ជាក់អំពីភាពត្រឹមត្រូវក្នុងការខិតខំអនុវត្តន៍រាល់ចំណុចសកម្មភាពនិងយុទ្ធសាស្ត្រទាំងឡាយដែលមាននៅក្នុង"ឯកសារផែនទីចង្អុលផ្លូវសម្រាប់ស្តារនិងលើកស្ទួយ
វិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ_១៩"៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ