• ច័ន្ទ ២៩ មេសា ២០២៤ ១០:៣៤ ព្រឹក

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានសហការជាមួយមិត្តជប៉ុនក្នុងការបញ្ជូនក្រុមគ្រូជំនាញបច្ចេកទេសបោសសម្អាតគ្រាប់មីន ដើម្បីជួយផ្តល់ការហ្វឹកហ្វឺនជូនអ្នកដោះមីនអ៊ុយក្រែន

ក្រោយពីបានទទួលគោលការណ៍ដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចអគ្គមហាសេនាបតីតេជោ ប្រមុខរាជរដ្ឋាភិបាលរួចមក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានសហការយ៉ាងជិតសិ្នទ្ធជាមួយមិត្តជប៉ុនក្នុងការបញ្ជូនក្រុមគ្រូជំនាញបច្ចេកទេសបោសសម្អាតគ្រាប់មីន ដើម្បីជួយផ្តល់ការហ្វឹកហ្វឺនជូនអ្នកដោះមីនអ៊ុយក្រែន។ សូមបញ្ជាក់ថាក្រោយមានគោលការណ៍នេះអង្គភាពស៊ីម៉ាក់ និងភាគីជប៉ុនបានដំណើរការពិភាក្សាគ្នាយ៉ាងមមាញឹកបំផុត។ ជាផែនការក្រុមដំបូងអាចចេញដំណើរនៅដើមខែធ្នូ ឆ្នាំ២០២២នេះ និងក្រុមទី២អាចបំពេញបេសកកម្មនេះនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣។ អង្គភាពស៊ីម៉ាក់មានមោទនភាពចំពោះបេសកកម្មនេះ ដែលមិនត្រឹមតែបានចូលរួមចំណែកជួយប្រជាជនអ៊ុយក្រែនរំដោះខ្លួនពីការស្លាប់ រងរបួស ដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមប៉ុណ្ណោះទេ បន្ថែមលើសនេះទៀត បេសសកម្មមួយនេះ ក៏ជាការចូលរួមលើកកម្ពស់មោទនភាពជាតិក្រោមការដឹកនាំដ៍ប៉ិនប្រសព្វនិងគតិបណ្ឌិតរបស់សម្តេចតេជោ ដែលបានប្រែក្លាយប្រទេសជាតិនិងប្រជាជនឱ្យរួចផុតពីភ្នក់សង្គ្រាមជាច្រើនសទវត្សរ៍ក្នុងព្រះរាជាណាចក្រនេះ ឱ្យស្គាល់នូវសន្តិភាពដ៍ពេញលេញពិតប្រាកដមួយសំរាប់កម្ពុជា ដោយបានលើកកិតិ្តយសជាតិឱ្យស្មើមុខស្មើមាត់ក្នុងឆាកអន្តរជាតិ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ