• ច័ន្ទ ២៩ មេសា ២០២៤ ០២:៣៣ ព្រឹក

បង្ក្រាបបទល្មើសជលផលឧបករណ៍លូស្បៃមុង ចំនួន០២ករណី នៅឃុំគៀនជ្រៃ ស្រុកកំពង់សៀម

កំពង់ចាម៖ យោងតាមប្រភពព័ត៌មានពីខណ្ឌរដ្ឋបាល ជលផលកំពង់ចាមបានឲ្យដឹងថា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ផ្នែករដ្ឋបាលជលផលកំពង់សៀមបានសហការជាមួយ អាជ្ញាធរឃុំគៀនជ្រៃ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគៀនជ្រៃ បានចុះបង្ក្រាបបទល្មើសជលផល ឧបករណ៍លូស្បៃមុង បានចំនួន០២ករណី និងបំផ្លាញចោលវត្ថុតាងបទល្មើសជលផល នៅនឹងកន្លែងរួមមាន៖

+ ករណីទី១

- លូស្បៃមុងចំនួន ០៨មាត់

- របាំងលូស្បៃមុងប្រវែង ២៤០ម៉ែត្រ

- បង្កោលចម្រឹងចំនួន ១២០ដើម

-ចាក់លែងកូនត្រីចម្រុះទម្ងន់ ៤០គីឡូ

   នៅចំណុចប្រាំងស្តី ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ។

+ ករណីទី២

- លូស្បៃមុងចំនួន ១២មាត់

- របាំងលូស្បៃមុងប្រវែង ៣៦០ម៉ែត្រ

- បង្កោលចម្រឹងចំនួន ១៨០ដើម

-ចាក់លែងកូនត្រីចម្រុះទម្ងន់ ៦០គីឡូ   នៅចំណុចក្បាលទំនប់រមាស់ ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ