• ច័ន្ទ ២៩ មេសា ២០២៤ ១០:០០ ព្រឹក

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC អញ្ជើញចុះពិនិត្យការងារប្រតិបត្តិការបោសសម្អាតមីន ក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ‌‌‌‌ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”

ខេត្តកំពត៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC  បានអញ្ជើញចុះពិនិត្យការងារប្រតិបត្តិការបោសសម្អាតមីនរបស់អង្គភាពបោសសម្អាតមីនភាគខាងត្បូង ដែលកំពុងប្រតិបត្តិការបោសសម្អាតមីន ក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ‌‌‌‌ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ស្ថិតនៅក្នុងភូមិដំណាក់ឈើក្រំ ឃុំស្នាយអញ្ចិត ស្រុកជុំគិរី ខេត្តកំពត។សូមជម្រាបជូនថា អង្គភាពបោសសម្អាតមីនភាគខាងត្បូងបានទទួលអនុវត្តគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន ក្នុងខេត្តចំនួន០៣ រួមមាន ខេត្តតាកែវ ខេត្តកំពត និងខេត្តកំពង់ស្ពឺ ដោយសម្រេចលទ្ធផលរំដោះផ្ទៃដីចម្ការមីនចំនួនជាង១.៧០២ ហិកតា រកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ៨១៥គ្រាប់ រកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១២០៩ គ្រាប់។  ដោយឡែកសម្រាប់ខេត្តកំពតបានរំដោះផ្ទៃដីចម្ការមីនចំនួនជាង ៦៦៤ ហិកតា រកឃើញនិងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ៣៨៥គ្រាប់ រកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៤៨៥ គ្រាប់។ តាមផែនការគ្រោងទុកខេត្តកំពតនឹងត្រូវបានបញ្ចប់ការបោសសម្អាតមីនទាំងស្រុងត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។

សូមបញ្ជាក់ថា កិច្ចប្រតិបត្តិការក្រោម"គម្រោងសម្តេចតេជោ សំរាប់សកម្មភាពមីន"ក្នុងជំហានទី១ អង្គភាពCMACបានទទួលភារកិច្ចបញ្ចប់បញ្ហាគ្រាប់មីននៅខេត្តចំនួន៥គឺ ខេត្តតាកែវ កំពត កំពង់ឆ្នាំង កំពង់ចាម និងខេត្តស្វាយរៀង ដែលផ្ទៃដីបញ្ហាគ្រាប់មីនសរុបជិត៣,០០០ហិកតា ហើយគិតមកដល់ចុងខែតុលា ឆ្នាំ២០២២នេះ សម្រេចបានជិត៨០%នៃផែនការ ជាគោលដៅខេត្តទាំង៥ត្រូវបញ្ចប់បញ្ហាគ្រាប់មីននៅចុងឆ្នាំ២០២២នេះ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ