• ច័ន្ទ ២៩ មេសា ២០២៤ ០២:២៨ ព្រឹក

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា_កូរ៉េនឹងចូលជាធរមាននៅថ្ងៃទី១ខែធ្នូឆ្នាំ២០២២ខាងមុខ

ភ្នំពេញ÷សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានឲ្យដឹងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា_កូរ៉េនឹងចូលជាធរមាននៅថ្ងៃទី១ខែធ្នូឆ្នាំ២០២២ខាងមុខ។នេះបើតាមការប្រកាសរបស់សម្តេចតេជោក្នុងវេទិកាជាន់ខ្ពស់ស្តីពីគម្រប់ខួបអនុស្សវរីយ៍១០ឆ្នាំនៃកិច្ចព្រៀងអាសិបព្រឹកថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២២។កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០២១ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកប៉ានសូរស័ក្តិជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េលោកYEO Han_Kooកម្ពុជារំពឹងថាកិច្ចព្រមព្រៀងសេរីរវាងកម្ពុជា_កូរ៉េនឹងជំរុញកំណើននៃការនាំចេញកំណើនផលទុនសរុបក្នុងស្រុកនិងកំណើនការងារដែលនឹងជួយស្តារឡើងវិញនូវសេដ្ឋកិច្ចពីផលប៉ះពាល់នៃជំងឺកូវីដ_១៩។កិច្ចព្រមព្រៀងនេះនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្មនិងការវិនិយោគរវាងកម្ពុជានិងកូរ៉េខាងត្បូងដោយទទួលបានផលប្រយោជន៍ទៅវិញទៅមកជាពិសេសដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចនៃប្រទេសទាំង២បន្ទាប់ពីផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ_១៩។បន្ថែមលើនេះក៏នឹងចូលរួមចំណែកក្នុងការលើកកម្ពស់ភាពជាដៃគូយូរអង្វែងរឹងមាំពង្រឹងភាពជាដៃគូផ្នែកសេដ្ឋកិច្ចការទទួលបានទីផ្សារនាំចេញផលិតផលកម្ពុជាទៅប្រទេសកូរ៉េការផ្ទេរបច្ចេកវិទ្យាចំណេះដឹងនិងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់ក្រុមហ៊ុនមកពីប្រទេសកូរ៉េនិងបរទេសព្រមទាំងការបង្កើតការងារថ្មីៗជាដើម។សម្តេចតេជោមានប្រសាសន៍លើកឡើងថាជិត៣ឆ្នាំមកនេះវិបត្តិជំងឺកូវីដ_១៩បានសបញ្ជាក់ថាសេដ្ឋកិច្ចអាស៊ីមានភាពធន់រឹងមាំដោយសារអាស៊ីជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពាណិជ្ជកម្មនិងនវានុវត្តន៍ដែលកំពុងតែលូតលាស់យ៉ាងរហ័សជាពិសេសតំបន់អាស៊ីបូព៌ាដែលមានសមាហរណកម្មស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកលនិងជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចសកលលោក។ការសិក្សារបស់ស្ថាប័នអន្តរជាតិសំខាន់ៗបានបង្ហាញឲ្យឃើញថាការអនុវត្តនូវអាសិបពេញលេញនឹងបង្កើនទំហំពាណិជ្ជកម្មប្រមាណ៤០ប៊ីលានដុល្លារអាមេរិកធ្វើឲ្យប្រាក់ចំណូលពិត(Real Income)កើនឡើងរហូតដល់២,៥%បង្កើនសកម្មភាពពាណិជ្ជកម្មក្នុងចំណោមសមាជិកអាសិប១២,៣%និងជួយលើកកម្ពស់ការរស់នៅប្រជាជន២៧លាននាក់បន្ថែមទៀតឲ្យចូលក្នុងក្រុមជនដែលមានជីវភាពរស់នៅកម្រិតមធ្យមផងដែរសម្រាប់តំបន់អាសិបនៅឆ្នាំ២០៣៥ខណ:ដែលអាសិបត្រូវបានវាយតម្លៃថានឹងបង្កើនប្រាក់ចំណូលសកលរហូតដល់២៦៣៣ប៊ីលានដុល្លារអាមេរិក។សម្រាប់កម្ពុជាការសិក្សារបស់ិទ្យាស្ថានERIAនៅដើមឆ្នាំ២០២២នេះបានបង្ហាញឲ្យឃើញថាផលិតផលក្នុងស្រុកសរុប(GDP)កម្ពុជាអាចនឹងកើនឡើងបន្ថែមប្រមាណពី២%ទៅ៣,៨%ការនាំចេញអាចនឹងមានកំណើនបន្ថែមក្នុងរង្វង់ប្រមាណពី៩,៤%ទៅ១៨%រយ:ឱកាសការងារប្រចាំឆ្នាំអាចកើនឡើងប្រមាណ៣,២%ទៅ៦,២%និងចំណូលពន្ធប្រចាំឆ្នាំកើនប្រមាណ២%ទៅ៣,៩%ក្នុង១ឆ្នាំខណ:ដែលការវិនិយោគជារួមអាចកើនឡើងប្រមាណ២៣,៤%ផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ