• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៥៨ ព្រឹក

បាញ់យុវជនម្នាក់ស្លាប់នៅក្បែរសាលាIUជាមុខសញ្ញាសមត្ថកិច្ចតាមចាប់ខ្លួន

ភ្នំពេញ÷មានករណីបាញ់យុវជនម្នាក់ស្លាប់នៅក្បែរសាលាIUស្ថិតនៅតាមបណ្តោយផ្លូវលេខ១០១១សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ។ពាក់ព័ន្ធក្នុងករណីនេះលោកវរសេនីយ៍ឯកហ៊ួម៉េងវ៉ាងអធិការនគរបាលខណ្ឌសែនសុខនៅរសៀលថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២២បានប្រាប់ឲ្យដឹងថាយុវជនដែលស្លាប់នេះគឺជាមុខសញ្ញាដែលសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានដេញតាមប្រមាញ់ហើយគេបានព្យាយាមជិះម៉ូតូគេចពីសមត្ថកិច្ចជាច្រើនផ្លូវ។លោកអធិការបានបន្តថាក្រោយមកដល់កន្លែងកើតហេតុពេលឃើញសមត្ថកិច្ចមានការដេញដូច្នេះទើបអ្នកដំណើរដែលកំពុងជិះរថយន្តបានដកកាំភ្លើងបាញ់ជនសង្ស័យដែលសមត្ថកិច្ចកំពុងតាមប្រមាញ់នេះ។លោកថ្លែងបន្តទៀតថាបច្ចុប្បន្នសមត្ថកិច្ចរបស់លោកនិងកម្លាំងជំនាញកំពុងឆែកមើលកមេរ៉ាសុវត្ថិភាព៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ