• ច័ន្ទ ២៩ មេសា ២០២៤ ១១:៤៩ ព្រឹក

ថ្ងៃទី១ខែវិច្ឆិកានេះកម្លាំងសមត្ថកិច្ចទូទាំងប្រទេសបានត្រួតពិនិត្យនិងផាកពិន័យយានយន្ត ២១១គ្រឿង

ភ្នំពេញ÷លោកឧត្តមសេនីយ៍ឯកឆាយគឹមខឿនអគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងនៅរសៀលថ្ងៃអង្គារ៍ទី១ខែវិច្ឆិកាឆ្នាំ២០២២នេះថា÷កម្លាំងនគរបាលនៅទូទាំងប្រទេសបានត្រួតពិនិត្យនិងផាកពិន័យយានយន្តសរុបចំនួន២១១គ្រឿងនាថ្ងៃទី១ខែវិច្ឆិកានេះ។ក្នុងនោះមានម៉ូតូ១៩៦គ្រឿងនិងរថយន្ត១៥គ្រឿង។

លោកឧត្តមសេនីយ៍ឯកឆាយគឹមខឿនបានគូសបញ្ជាក់ថាគិតថ្ងៃទី១ខែវិច្ឆិកាក្នុងឆ្នាំ២០២២នេះកម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យនិងផាកពិន័យយានយន្តសរុបចំនួន១៣៤,២៧៨គ្រឿងក្នុងនោះមានម៉ូតូ១០៧,៧៥៨គ្រឿងនិងរថយន្តគ្រប់ប្រភេទ២៦,៥២០គ្រឿង។ជាក់ស្តែងបទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន÷គ្មានមួកសុវត្ថិភាព,ល្មើសសញ្ញា,ស្រវឹង,ទូរស័ព្ទនិងអត់ស្លាកលេខជាដើម។ដោយឡែករថយន្តរួមមាន÷ល្មើសសញ្ញា,អត់បណ្ណបើកបរ,អត់ពាក់ខ្សែក្រវាត់,ល្មើសល្បឿននិងអត់ស្លាកលេខជាដើម។ដោយឡែកសម្រាប់ថ្ងៃទី១ខែវិច្ឆិកានេះដែរយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន៥លើកក្នុងនោះស្លាប់២នាក់របួស៧នាក់(របួសធ្ងន់២នាក់)។រយ:ពេល៣០៥ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន២,៥០២លើកបណ្តាលឲ្យមនុស្សស្លាប់១,៤៥៣នាក់របួស៣,៤៥០នាក់(របួសធ្ងន់២,១៨៤នាក់)។

ជាមួយគ្នានេះលោកអ្នកនាំពាក្យបានថ្លែងអំណរគុណនិងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយ:ពេលកន្លងមកនេះជាពិសេសកោតសរសើរនិងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ