• ច័ន្ទ ២៩ មេសា ២០២៤ ០៧:២៤ ព្រឹក

ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៨ខែវិច្ឆិកាធ្លាក់ត្រជាក់ខ្លាំងនៅខេត្តមណ្ឌលគិរីរតនគិរីព្រះវិហារនិងខេត្តឧត្តរមានជ័យ

ភ្នំពេញ÷ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៨ខែវិច្ឆិកាធ្លាក់ត្រជាក់ខ្លាំងនៅខេត្តមណ្ឌលគិរីរតនគិរីរតនគិរីព្រះវិហារនិងខេត្តឧត្តរមានជ័យតែមិនមានភ្លៀងធ្លាក់។នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស(ចាប់ពីថ្ងៃទី២ដល់៨ខែវិច្ឆិកាឆ្នាំ២០២២)តាមការផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២២។

ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថាក្នុងអំឡុង១សប្តាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ប្រទេសចិន)និងខ្យល់បក់មកពីទិសឦសាន។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ÷

១.តំបន់ទំនាបកណ្តាល

_សីតុណ្ហភាពអប្បបរមាមានពី២១_២៣°C

_សីតុណ្ហភាពអតិបរមាមានពី៣១_៣៣°C

_មិនមានភ្លៀងធ្លាក់។បើមានតិចតួចតែប៉ុណ្ណោះ។

២.តំបន់ខ្ពង់រាប

_សីតុណ្ហភាពអប្បបរមាមានពី២០_២២°Cសីតុណ្ហភាពអតិបរមាមានពី៣០_៣២°C

_មិនមានភ្លៀងធ្លាក់។ចាប់ពីថ្ងៃទី២_៤ខែវិច្ឆិកាធាតុអាកាសនឹងអាចចុះត្រជាក់នៅពេលព្រឹកនៅបណ្តាខេត្តមួយចំនួនមាន÷ខេត្តមណ្ឌលគិរីរតនគិរីព្រះវិហារនិងខេត្តឧត្តរមានជ័យដោយសីតុណ្ហភាពអប្បបរមាមានពី១៧_១៨°C

៣.តំបន់មាត់សមុទ្រ÷

_សីតុណ្ហភាពអប្បបរមាមានពី២១_២៣°C

_សីតុណ្ហភាពអតិបរមាមានពី៣១_៣៣°C

_មិនមានភ្លៀងធ្លាក់។បើមានក៏តិចតួចតែប៉ុណ្ណោះ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាននិងមានការប្រុងប្រយ័ត្នចំពោះធាតុអាកាសចុះត្រជាក់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ