• ច័ន្ទ ២៩ មេសា ២០២៤ ០២:៤១ ព្រឹក

កោះកុង៖បុរសម្នាក់​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​ ដោយ​សារ​តែ​ឈរ​បើក​គោយន្ដ​ថយក្រោយ​ មិន​ប្រយ័ត្ន​កៀប​កនឹង​មែក​ដើម​ចន្ទី

កោះកុង៖យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តកោះកុងបានឲ្យដឹងថា បុរសម្នាក់​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​ ដោយ​សារ​តែ​ឈរ​បើក​គោយន្ដ​ថយក្រោយ​ មិន​ប្រយ័ត្ន​កៀប​កនឹង​មែក​ដើម​ចន្ទី​ករណី​ដ៏គួរ​​ឲ្យ​រន្ធត់​នេះ​ បាន​កើត​ឡើង​នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នាវេលាម៉ោង​ ១២៖០០​ នាទី​ថ្ងៃ​ត្រង់​ ស្ថិតនៅភូមិស្រែត្រាវ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។ សព​រងគ្រោះមាន​ឈ្មោះ គួង គួក ភេទប្រុស អាយុ​ ១៩ឆ្នាំ មានទីលំនៅ ភូមិចម្លងគោ​ ឃុំ​ថ្មស​ ស្រុក​បូទុមសាគរ​ ។

តាម​ការ​បំភ្លឺ​របស់​សាច់ញាតិជន​រង​គ្រោះ​​ បាន​ឲ្យ​ដឹង​ថា​  មុនពេលកើតហេតុជនរងគ្រោះ​ បានបើកបរគោយន្តយកមកទុកចោល​ នៅក្រោមដើមចន្ទី រួច​មួយ​សន្ទុះ​ក្រោយ​មក​ ឡេីងមក​បើកបរថយក្រោយ​វិញ​ ខ្វះ​ការប្រុងប្រយ័ត្ន ដោយឡេីង​បើកឈរ ទេីប​ធ្វើ​ឲ្យ​អោយដៃចង្កូតគោយន្ត​ គៀបក​ជាប់នឹងមែកចន្ទី បណ្ដាលអោយស្លាប់ភ្លាមៗនៅនឹង​កន្លែងកើតហេតុ។

ក្រោយ​ធ្វើ​កោសល្យវិច័យ​រួច​ សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​សាសនា​។

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ