• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៤៩ ព្រឹក

រដ្ឋមន្ត្រីទេសចរណ៍ឡាវ មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំ ACMECS និងបើកឱ្យដំណើរការជើងហោះហើរឡើងវិញ ក្រោយស្បើយកូវីដ១៩

(សៀមរាប)៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកជំទាវ កុយ ពិសី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានទទួលស្វាគមន៍ការអញ្ជើញមកដល់របស់លោកជំទាវ SUANESAVANH VIGNAKET រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ និងប្រតិភូអមចំនួន០៩រូបដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិក (ACMECS)លើកទី៥, កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦, កិច្ចប្រជុំឧត្តមមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ និងកិច្ចប្រជុំឧត្តមមន្ត្រីទេសចរណ៍ CLMV អមដោយកិច្ចសន្ទនាទេសចរណ៍អេកម៉ិក-CLMV លើកទី១ ចាប់ពីថ្ងៃទី១-៥ ខែវិច្ឆិកា ឆ្នាំ២០២២, ខេត្តសៀមរាប។ ឆ្លៀតឱកាសក្នុងអំឡុងកិច្ចប្រជុំនេះ លោកជំទាវរដ្ឋមន្ត្រីបានធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់ទេសចរណ៍មួយចំនួននៅក្នុងតំបន់រមណីយដ្ឋានអង្គរដើម្បីស្វែងយល់អំពីស្ថាបត្យកម្មខ្មែរ និងការអភិរក្សប្រាសាទរបស់កម្ពុជាយើង ព្រមទាំងដកស្រង់ពិសោធន៍ពីរបៀបរបបនៃការរស់នៅរបស់ប្រជាជននៅក្នុងខេត្តសៀមរាបផងដែរ។លោកជំទាវរដ្ឋមន្ត្រី និងគណៈប្រតិភូឡាវ បានអញ្ជើញមកតាមជើងហោះហើរទី១ នៃការហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ  បន្ទាប់ពីកូវីដ-១៩ មានជើងហោះហើរចំនួន ០៣ជើងក្នុង១សប្តាហ៍ នាថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ រវាងទីក្រុងហ្លួងព្រះបាង-ប៉ាក់សេ-សៀមរាប។

ការហោះហើរឡើងវិញនេះបានបង្ហាញពីសញ្ញាណនៃការងើបឡើងនៃវិស័យទេសចរណ៍កម្ពុជា ។ គួរបញ្ជាក់ថា នាពេលថ្មីៗនេះ មានការចាប់ផ្ដើមហោះឡើងវិញរបស់ក្រុមហ៊ុនច្រើន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ