• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៤៦ ព្រឹក

ពិធីអុំទូកនៅខេត្តស្វាយរៀង រយៈពេល២ថ្ងៃ មានប្រជាពលរដ្ឋដើរលេងកម្សាន្តជាង៤០ម៉ឺននាក់

(ស្វាយរៀង)៖នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២២ លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឲ្យដឹងថា ស្ថិតក្រោមដំបូលនៃសុខសន្តិភាព​ និងបរិយាកាសសប្បាយរីករាយនៃពិធីប្រណាំងទូក ខ្នាតអន្តរជាតិ​ និងទូកក្តារបីសន្លឹកនៅទន្លេវ៉ៃគោ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២នេះ​ មានប្រជាពលរដ្ឋដើរលេងកម្សាន្តប្រមាណ ៤៤៥ ០០០នាក់។នាឪកាសព្រឹត្តិការណ៍អុំទូកខេត្តស្វាយរៀងនេះដែរ លោក វ៉ាន់ សារ៉ាត តំណាងឱ្យរដ្ឋបាលខេត្តស្វាយរៀង ក៏បានថ្លែងអំណរគុណជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមទស្សនាយ៉ាងច្រើនកុះករ ក្នុងពិធីប្រណាំងទូកនៅខេត្តស្វាយរៀង កាលពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ ដែលញ៊ាំងឲ្យពិធីនេះប្រព្រឹត្តទៅកាន់តែមានភាពអធិកអធមក្រៃលែង។លោក វ៉ាន់ សារ៉ាត ក៏បានសម្ដែងនូវការអរគុណ និងថ្លែងនូវការកោតសរសើរជូនចំពោះគណៈកម្មការ អនុគណៈកម្មការរៀបចំពិធីប្រណាំងទូក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តនៃរដ្ឋបាលខេត្ត ក្រុមការងារយុវជន និងអាជ្ញាធរក្រុងស្វាយរៀង ដែលបានសហការរៀបចំ និងថែរក្សានូវសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ បង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងធ្វើឲ្យកម្មវិធីទាំងមូលដំណើរការទៅបានដោយរលូន ប្រកបដោយភាពជោគជ័យ តាំងពីដើមរហូតដល់ចុងបញ្ចប់ ។សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍អុំទូកនៅខេត្តស្វាយរៀងនេះមានការចូលរួមពីលោកស្រីកិត្តិសង្គហបណ្ឌិ​ត​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង, នាយឧត្តមសេនីយ៍ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំអលោក លោកស្រី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំខេត្ត ក្រុមការងារចុះជួយខេត្តស្វាយរៀង មន្ត្រីរាជការជាច្រើននាក់ផងដែរ៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ