• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៣២ ព្រឹក

លោកជំទាវ ជ្រឹង បុទុមរង្សី៖ក្រសួងការបរទេសកូរ៉េថា​ អត្តសញ្ញាណរបស់ជនរងគ្រោះជាជនបរទេស អាជ្ញាធរបានកំណត់សម្គាល់រួចអស់ហើយ ក្នុងនោះ គ្មានជនជាតិខ្មែរ ដែលរងគ្រោះក្នុងឧប្បត្តិហេតុនៅតំបន់អ៊ីថេវ៉ុននោះទេ

ទីក្រុងសេអ៊ូល៖ បើយោងតាមគណនីហេ្វសប៊ុកផ្ទាលខ្លួនរបស់លោកជំទាវ ជ្រឹង បុទុមរង្សី ឯក​អគ្គរាជទូត​កម្ពុជា ​ប្រចាំ​សាធារណរដ្ឋកូរ៉េ បានសរសេរសំនេរបង្ហោះនៅលើហេ្វសប៊ុកផ្ទាល់ខ្លួនរបស់លោកជំទាវថា គិតត្រឹមម៉ោង១២:០០ នៅថ្ងៃទី៣១​ ខែតុលា ឆ្នាំ២០២២ នេះ យើងបានទទួលដំណឹងពីអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាក្រសួងការបរទេសកូរ៉េថា​ អត្តសញ្ញាណរបស់ជនរងគ្រោះដែលជាជនបរទេស អាជ្ញាធរបានកំណត់សម្គាល់រួចអស់ហើយ ដោយក្នុងនោះ មិនមានជនជាតិខ្មែរ ដែលរងគ្រោះនៅក្នុងឧប្បត្តិហេតុដែលកើតឡើងនៅតំបន់អ៉ីថេវ៉ុននោះទេ។ ដោយឡែក គិតមកដល់ត្រឹមម៉ោងនេះ ចំនួនប្រជាជនដែលរងគ្រោះទាំងអស់មានចំនួន៣០៣នាក់ ក្នុងនោះចំនួនអ្នកស្លាប់មាន១៥៤នាក់ (២៦នាក់ជាជនបរទេស) ចំនួនអ្នករងរបួសធ្ងន់ មាន៣៣​នាក់ អ្នករបួសមធ្យមនិងស្រាល ១១៦នាក់​ (បរទេស​៩នាក់)។

កំណត់សម្គាល់៖ ជនបរទេសដែលបានស្លាប់ចំនួន២៦នាក់ មានដូចជា៖

- Iranian ៥នាក់

- Chinese ៤នាក់

- Russian ៤នាក់

- American ២នាក់

- Japanese ២នាក់

- France ១នាក់

-Australian ១នាក់

-Norwegian ១នាក់

-Asustrian ១​នាក់

-Kazakhstan ១នាក់

-Uzbekistan ១នាក់

-Sri Lankan ១នាក់

-ចំនួន​អ្នក​ស្លាប់​ដែលមកពីបណ្តាប្រទេសអាស៊ានរួមមាន វៀតណាម១នាក់ និងថៃ១នាក់។

ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើនេះ រដ្ឋាភិបាលកូរ៉េបានប្រកាសពីគម្រោងឧបត្ថម្ភ ជូនចំពោះគ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិត ដែលក្នុងមួយគ្រួសារទទួលបានប្រាក់ ១៥លានវ៉ុន (ប្រមាណជាង១ម៉ឺនដុល្លារអាមេរិក) ដើម្បីសម្រួលដល់ការធ្វើបុណ្យសព ក៏ដូចជាសំណងផ្លូវចិត្តដល់ក្រុមគ្រួសារនៃសពផងដែរ។

នាងខ្ញុំ ក្នុង​នាមស្ថានឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋកូរ៉េ និងជាប្រធានប្តូរវេនរបស់អាស៊ានប្រចាំ​សាធារណរដ្ឋកូរ៉េ បានរៀបចំចេញជា​សាររំលែកទុក្ខដល់រដ្ឋាភិបាល និងប្រជាជនដែល​រងគ្រោះ​ក្នុង​ឧប្បត្តិហេតុ​ដែលកើតឡើងនេះ។

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ