• ច័ន្ទ ២៩ មេសា ២០២៤ ០៨:២០ ព្រឹក

ជនសង្ស័យ០១នាក់ ត្រូវបានអធិការ​ដ្ឋាន​នគរបាល​ស្រុក​បរកែវ​ឃាត់ខ្លួន ពាក់ព័ន្ធករណីសារធាតុ​ញៀន

យោងតាមប្រភពព័ត៌មានពីនគរបាលប្រឆាំងគ្រឿងញៀន ខេត្តរតនគិរីបានឲ្យដឹងថា ជនសង្ស័យ០១នាក់ ត្រូវបានអធិការ​ដ្ឋាន​នគរបាល​ស្រុក​បរកែវ ​ឃាត់ខ្លួនពាក់ព័ន្ធករណីសារធាតុ​ញៀន​នៅថ្ងៃ​ទី៣០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៥ និង៣០នាទីកម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​បរកែវ​ បាន​ចុះ​ល្បាត​ជួប​មុខសញ្ញា​គួឲ្យ​សង្ស័យ​ក៏​បាន​សួនាំ​និង​ធ្វើការ​ឆែកឆេរ​រក​ឃើញម្សៅ​ក្រាម​ពណ៍ស​ សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០៧ថង់​តូច​និង​បាន​ឃាត់ខ្លួន​មក​អធិការ​ដ្ឋាន​នគរបាល​ស្រុក​បរកែវ​ ដើម្បី​សួនាំ​ ។ ជនសង្ស័យមាន​ឈ្មោះ​ដូច​ខាងក្រោម​៖

១.ឈ្មោះ​ មុន ចាន់ពៅ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ  ទីលំនៅបច្ចុប្បន្នភូមិត្រុំ ឃុំឡាម៊ិញ ស្រុកបរកែវ ខេត្តរតនគិរី

វត្ថុតាងដកហូតរួមមាន៖

១.មេ​ តំ​ ហ្វេ​ តា​ មីន​ អាយ​  ចំនួន០៧ថង់​  ទម្ងន់​សុទ្ធ​២.៩៥ក្រាម

២.ទូរស័ព្ទ​ចំនួន​០២គ្រឿង​

៣.ជំពាមកៅស៊ូចំនួន០១

អត្ថបទពេញនិយម

ពត៍មានថ្មីៗ