• ច័ន្ទ ២៩ មេសា ២០២៤ ១១:១៥ ព្រឹក

ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃ

ពីថ្ងៃទី 01/11/2022 វេលា 07:00ព្រឹក តទៅ ដោយការបង់ប្រាក់នឹងត្រូវធ្វើឡើង តាមចម្ងាយជាក់ស្តែង។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។ ការបង់ថ្លៃនេះ នឹងត្រូវទូទាត់ ដូចឧទាហរណ៍ ចម្ងាយ 187.05km “ភ្នំពេញ-ក្រុងព្រះសីហនុ“បង់ 12$ (បានចុះតម្លៃមកត្រឹម 80%រួច) សម្រាប់យានយន្តដែលត្រូវបង់កម្រៃ Type “A”ខាងក្រោម៖ 
1. រថយន្តប្រភេទគ្រួសារ 7កៅអី ចុះក្រោម 
2. រថយន្តផ្ទុកទំនិញ ក្រោម 2តោន
3. ទោចក្រយានយន្តកម្លាំងចាប់ពី 500cc ឬ 27kW ឡើង មានបិទ លតាបត្រ (ស្ទីគ័រ) សម្គាល់អនុញ្ញាតដោយក្រសួង។ 

តារាងកម្រៃលម្អិតត្រូវគិតតាមចម្ងាយ និងប្រភេទយានយន្តជាក់ស្តែង ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃ ក៏មានបិទនៅតាមផ្ទាំងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។ រាល់យានយន្តចូលប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវមាន៖
- ផ្លាកលេខសម្គាល់យានយន្ត 
- ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) មានសុពលភាព
- កាតព្វកិច្ចផ្សេងៗតាមច្បាប់ដែលបានកំណត់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ