• ច័ន្ទ ២៩ មេសា ២០២៤ ១២:២៨ ល្ងាច

សម្តេចតេជោហ៊ុនសែនអញ្ជើញផ្តល់ស្រូវពូជនិងស្បៀងអាហារជូនកសិករជាង៦ពាន់គ្រួសារ នៅខេត្តព្រៃវែង

ខេត្តព្រៃវែង÷សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃអាទិត្យទី៦កើតខែកក្តិកឆ្នាំខាលចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី៣០ខែតុលាឆ្នាំ២០២២នេះបានអញ្ជើញផ្តល់ស្រូវពូជចំនួន៦.១១២គ្រួសារដែលរងគ្រោះដោយាជំនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្គនៅខេត្តព្រៃវែង។ពិធីសំណេះសំណាលនេះត្រូវបានធ្វើឡើងនៅមុខស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង។តាមការឲ្យដឹងពីលោកជាសុមេធីអភិបាលខេត្តព្រៃវែងបានឲ្យដឹងថានៅចុងខែកញ្ញានិងដើមខែតុលាឆ្នាំ២០២២នេះស្ថានភាពទឹកភ្លៀងមានចំនួនច្រើននិងទឹកទន្លេមេគង្គកើនឡើងគិតត្រឹមថ្ងៃទី១២ខែតុលាឆ្នាំ២០២២ស្ថានីយ៍ជលសាស្ត្រព្រែកតាតាំ(មុខផ្សារក្រុងព្រៃវែង)ឡើងដល់កម្ពស់អតិបរិមា៦,៤៧ម៉ែត្រ(កម្រិតកម្ពស់ប្រកាសអាសន្ន៧,៥០ម៉ែត្រ)បានធ្វើឲ្យប៉ះពាល់និងខូចខាតដល់ដំណាំរបស់ប្រជាកសិករមានដូចជាស្រូវ.បន្លែនិងដំណាំរួមផ្សំក្នុងស្រុកចំនួន១១ស្មើនឹង៤៩ឃុំនិង២៤៥ភូមិមានផ្ទៃដីប៉ះពាល់ចំនួន៦,៩៧០ហិកតាស្មើនឹង៧០៨៣គ្រួសារក្នុងនោះផ្ទៃដីខូចខាតសរុបចំនួន៥,៦៧០ហិកតាស្មើនឹង៦,២១៧គ្រួសារក្នុងនោះផ្ទៃដីដែលមានលទ្ធភាពអាចស្តារការដាំដុះស្រូវឡើងវិញមានចំនួន៩ស្រុកលើផ្ទៃដី៥,៤៣៥ហិកតាស្មើនឹង៦,១១២គ្រួសារត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រីផ្តល់ជូននាឱកាសថ្ងៃនេះ។មុននឹងចាប់ផ្តើមសំណេះសំណាលជាមួយប្រជាពលរដ្ឋសម្តេចតេជោហ៊ុនសែនមិនភ្លេចនាំនូវព្រះរាជបណ្តាំពីព្រះមហាក្សត្រនិងសម្តេចព្រះវររាជបិតាជាតិខ្មែរសួរសុខទុក្ខប្រជាពលរដ្ឋដែលចូលរួមក្នុងកម្មវិធីក៏ដូចជាពលរដ្ឋនៅទូទាំងខេត្តព្រៃវែង។សម្តេចតេជោនាយករដ្ឋមន្ត្រីបានចូលរួមសោកស្តាយនិងចែករម្លែកការលំបាកជាមួយប្រជាពលរដ្ឋទាំងអស់ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់និងជំនន់ទន្លេនាពេលកន្លងទៅនេះ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងកោតសរសើរដល់អាជ្ញាធរនិងក្រុមការងារបក្សប្រេជាជនកម្ពុជាដែលបានចូលរួមគ្នាយ៉ាងសស្រាក់សស្រាំដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ។សម្តេចតេជោបានថ្លែងកោតសរសើរអាជ្ញាធរនិងក្រុមគ្រូពេទ្យនៅខេត្តព្រៃវែងដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរាតត្បាតជំងឺកូវីដ_១៩និងអរគុណប្រជាពលរដ្ឋដែលបានចូលរួមអនុវត្តន៍វិធានការនានារួមទាំងការទៅទទួលយកវ៉ាក់សាំងកូវីដ_១៩។សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ថាមិនមែនជារឿងតូចតាចទេសម្រាប់់កម្ពុជាពលរដ្ឋមានត្រឹមជាង១៦លាននាក់តែពលរដ្ឋស្លាប់ជាង៣ពាន់នាក់ក្នុងរយ:ពេលខ្លីដោយសារតែកូវីដ_១៩ទាំងនេះដោយសារតែវិធានការដ៏មានប្រសិទ្ធភាពនៃការស្រោចវ៉ាក់សាំងដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា។សម្តេចបានថ្លែងថាសល់តែ២ថ្ងៃទៀតទេគឺដល់ខួប១ឆ្នាំដែលកម្ពុជាបានបើកសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ_១៩។នៅថ្ងៃនេះសម្តេចតេជោហ៊ុនសែនបានថ្លែងអំណរគុណប្រជាពលរដ្ឋនៅខេត្តព្រៃវែងនិងពលរដ្ឋទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ_សង្កាត់និងសង្ឃឹមថាប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជាបន្តទៀតនៅឆ្នាំ២០២៣ខាងមុខ។នៅថ្ងៃនេះសម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ថាប្រធានាធិបតីអាមេរិកឯកឧត្តមចូបៃដិននឹងអញ្ជើញមកកម្ពុជាដើម្បីប្រជុំកំពូលអាស៊ាន_អាមេរិកនិងកិច្ចប្រជុំពាក់ព័ន្ធនាពេលដ៏ខ្លីខាងមុខនេះ។សម្តេចតេជោក៏បានថ្លែងបញ្ជាក់ទៀតថាសម្តេចនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្ទនៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២២វេលាម៉ោង៤រសៀល។

មុននឹងបញ្ចប់សម្តេចតេជោហ៊ុនសែនក៏បានជូនពរបងប្អូនប្រេជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើនសុខភាពល្អនិងត្រឡប់ទៅផ្ទះវិញប្រកបដោយសេចក្តីសុខសុវត្ថិភាពគ្រប់គ្នា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ