• ច័ន្ទ ២៩ មេសា ២០២៤ ១១:០៩ ព្រឹក

ប្រតិភូខេត្តសៀមរាបចូលរួមមហាសន្និបាតវេទិកាទេសចរណ៍អន្តរតំបន់អាស៊ី-បូព៌ា ហៅកាត់ថា EATOF ឆ្នាំ 2022 នៅខេត្ត Quang Ninh

កាលពីពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨  ខែតុលា ឆ្នាំ២០២២  លោក  លី  សំរិទ្ធ  អភិបាលរងខេត្តតំណាងឯកឧត្តម  ទៀ  សីហា  អភបាលនៃគណៈអភិបាលខេត្តបានដឹកនាំប្រតិភូខេត្តសៀមរាបចូលរួមមហាសន្និបាត EATOF ឆ្នាំ 2022 នៅខេត្ត Quang Ninh ក្នុងឱកាសអបអរសាទរខួបលើកទី 20 នៃទិវា EATOF  ក្រោមប្រធានបទ "ការងើបឡើងវិញនៃទេសចរណ៍ក្នុងតំបន់អាស៊ីបូពាក្នុងយុគសម័យថ្មី" ដោយមានការចូលរួមពីប្រទេសជាសមាជិកនៃសហព័ន្ធអន្តរតំបន់អាស៊ីបូព៌ា (EATOF) រួមមានខេត្ត Cebu នៃប្រទេសហ្វីលីពីន ខេត្ត Gangwon នៃប្រទេសកូរ៉េខាងត្បូង ខេត្ត Luang Prabang ខេត្ត Loas ខេត្ត Quang Ninh នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ខេត្ត Sarawak នៃប្រទេសម៉ាឡេស៊ី ខេត្តសៀមរាបនៃប្រទេសកម្ពុជា ខេត្ត Tottori នៃប្រទេសជប៉ុន ខេត្ត Tuv នៃប្រទេសម៉ុងហ្គោលី និងតំបន់ពិសេស Yogyakarata នៃប្រទេសឥណ្ឌូនេស៊ី។ ក្នុងមហាសន្និបាតនេះ   សមាជិកនៃសហព័ន្ធអន្តរតំបន់អាស៊ីបូព៌ា (EATOF) បានពិភាក្សាអំពីវិធានការពាក់ព័ន្ធនឹងតំបន់ទេសចរណ៍  ពិសេសជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់ឱ្យមានការប្រសេីរឡេីងវិញ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ មានកម្មវិធីសំខាន់ៗ រួមមានដូចជា៖
-កិច្ចប្រជុំពិភាក្សាទ្វេភាគី(Bilateral Talks) រវាង ខេត្តសៀមរាបនិងខេត្តក្វាងនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខេត្តទូវ នៃប្រទេសម៉ុងហ្គោលី និងខេត្តកាងវ៉ុន នៃសាធារណរដ្ឋកូរ៉េ
-កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ (Standing Committee Meeting)
-កិច្ចប្រជុំពេញអង្គមហាសន្និបាត(Governors Conference & Joint Declaration) ។
-កិច្ចប្រជុំពិគ្រោះយោបល់លើ ការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងតំបន់ ( EATOF Symposium )ជាលទ្ធផល ប្រតិភូខេត្តសៀមរាក៏បានធ្វេីការជំរុញនិងស្នេីខេត្តនៃប្រទេសបីរួមខេត្តខេត្តកាងវ៉ុន នៃសាធារណរដ្ឋកូរ៉េ  ខេត្តក្វាងនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខេត្តទូវ នៃប្រទេសម៉ុងហ្គោលីនិងសមាជិកដទៃទៀតឱ្យមានការហោះហេីរត្រង់មកខេត្តសៀមរាប។ ម្យ៉ាងទៀត  ក៏បានជំរុញឱ្យមានការបង្កេីនកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍  ចែករំលែកសក្តានុពលនិងវប្បធម៌ទេសចរណ៍។ ទន្ទឹមនឹងនេះ  ក្នុងនាមខេត្តជាសមាជិកទាំងអស់ត្រូវស្តារឡេីងវិញនូវវិស័យទេសចរណ៍នៃសមាជិក  ព្រមទាំងបង្កេីន  ពង្រឹងនិងផ្សាភ្ជាប់វិស័យឯកជនដែលបម្រេីលេីវិស័យទេចរណ៍ផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ