• ច័ន្ទ ២៩ មេសា ២០២៤ ០៤:២៥ ព្រឹក

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឃាត់ជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ

ភ្នំពេញ៖យោងតាមប្រភពព័ត៌មាន ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ វេលម៉ោង១៥:០០នាទី ដោយទទួលបានបទបញ្ជាពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ នៅចំណុច ផ្លូវលេខ១០៥ ក្រុមទី៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ឃាត់ជនសង្ស័យបានចំនួន ០២នាក់ រួមមាន៖

១-ឈ្មោះ លី អាល់រីហ្វីន ភេទប្រុស អាយុ១៨ឆ្នាំ

២-ឈ្មោះ ម៉ាន ហាហ្វីស៊ីន ភេទប្រុស អាយុ២៣ឆ្នាំ

វត្ថុតាងដកហូត៖ម៉ូតូ ចំនួន០២គ្រឿង ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព និងទូរស័ព្ទ ចំនួន០១គ្រឿង។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ជូនជងរគ្រោះវិញតាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ