• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៥៧ ល្ងាច

អគ្គីភ័យឆេះរោងចក្រដេរសម្លៀកបំពាក់ ស៊ីនវៃជា ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ

ភ្នំពេញ៖យោងតាមប្រភពព័ត៌មាន ពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង​ ១២:០០​ នាទីថ្ងៃត្រង់ គឺមានករណីអគ្គីភ័យ​​មួយកន្លែងបានកើតឡើងនៅរោងចក្រដេរសម្លៀកបំពាក់ ស៊ីនវៃជា ដែលស្ថិតនៅផ្លូវ ១១ ក្រុម៤ ភូមិចុងថ្នុលខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ម្ចាស់ទីតាំងឈ្មោះ​ ចិន អុីឡាន ភេទ​ ស្រី អាយុ ៤៣ ឆ្នាំ ជនជាតិ ចិន មុខរបរ​ ម្ចាស់រោងចក្រ។- មូលហេតុ: កំពុង​បន្ត​ការ​ស្រាវជ្រាវ​ ។

- ប្រភេទសំណង់: ថ្មបេតុងប្រក់ស័ង្កសីទំហំ ១៨០០​ ម៉ែត្រការ៉េ ។

-​ ខូចខាតសម្ភារៈ ឆេះម៉ាស៊ីនដេរចំនួន ៣២​ គ្រឿង ឆ្នាំងអ៊ុតចំនួន ០៨​ គ្រឿង និងក្រណាត់អស់មួយចំនួន នឹងពុំបានរាលដាលដល់អ្នកក្បែរខាងឡើយ ។

-​ ស្លាប់​មនុស្ស​ :​ គ្មាន​ ។

-​ របួស​មនុស្ស​: គ្មាន ។

+​ កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បានប្រើប្រាស់​រថយន្តការិយា​ល័យ​អគ្គិភ័យ​ :​ ចំនួន ១៩​ គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន  ១៩​ រថយន្ត​ ស្មើរនឹង ៧៦​ ម៉ែត្រគូប ។

- រថយន្តជំនួយអន្តរាគមន៍:

-​ រថយន្តកងពលតូច ង៧០ ចំនួន ០៤​ គ្រឿង  ពុំបានប្រើប្រាស់ទឹក ។

-​ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត​ ស្មើរនឹង ០៦ម៉ែត្រគូប។

​-​ ពន្លត់ចប់​ :​ នៅវេលា​ម៉ោង ១៣:០០​ នាទីថ្ងៃត្រង់​  ថ្ងៃខែឆ្នាំដដែល។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ