• ច័ន្ទ ២៩ មេសា ២០២៤ ០៣:២៧ ព្រឹក

ក្រុមស្រាវជ្រាវខាងបរិស្ថានរកឃើញផូស៊ីលមួយក្នុងខេត្តកោះកុងដែលសន្និដ្ឋានថាជាឆ្អឹងដាយណូស័រ

ភ្នំពេញ÷ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រសួងបរិស្ថានបានបញ្ជាក់ឲ្យដឹងថា ក្រុមស្រាវជ្រាវខាងបរិស្ថាន បានប្រើរយ:ពេលជិតមួយឆ្នាំរកឃើញផូស៊ីលមួយក្នុងខេត្តកោះកុងដោយសន្និដ្ឋានថា ផូស៊ីលនេះជាឆ្អឹងដាយណូស័រ។បើតាមប្រធានមន្ទីរបរិស្ថានខេត្តកោះកុងលោកម៉រ៉ាឌីមានប្រសាសន៍ថា ក្រុមការងារនៃការរកឃើញផូស៊ីលនេះគឺបានប្រើរយ:ពេលជិតមួយឆ្នាំមកហើយដោយជាការសន្និដ្ឋានរបស់អ្នកជំនាញថាផូស៊ីលនេះជាឆ្អឹងសត្វដាយណូស័រ។ ចំពោះផូស៊ីលសត្វដែលត្រូវបានរកឃើញ នៅកោះប៉ោគឺស្ថិតនៅក្នុង ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។លោកហ៊ុនម៉ារ៉ាឌីបាននិយាយថា÷"ក្រោយពីរកឃើញយើងមិនទាន់សម្រេចយកទៅណាទេដោយសារនេះជាការស្រាវជ្រាវ និងជាការសម្រេចចិត្តរបស់ក្រសួងបរិស្ថានទេ ហើយខាងក្រសួងបរិស្ថាននឹងចុះមកសិក្សាលម្អិតសិនថាអ្វីដែលរកឃើញនេះវាជាប្រភេទអ្វីពិតប្រាកដ?

លោកបន្តថា÷"ប៉ុន្តែតាមការសន្និដ្ឋានរបស់អ្នកជំនាញជាបឋមគាត់បានបញ្ជាក់ថា ផូស៊ីលដោយសង្ស័យថា ជាឆ្អឹងដាយណូស័រហើយលទ្ធផលជាប្រភេទអ្វី លុះត្រាតែត្រូវសិក្សាជាក់ស្តែង"។

ក្រៅពៅនេះទៀត ផូស៊ីលដែលរកឃើញនេះ លោកម៉ារ៉ាឌីថាមិនទាន់អាចបញ្ជាក់ថា ឆ្អឹងនេះមានទំហំប៉ុណ្ណានោះទេ ក៏ប៉ុន្តែទំហំឆ្អឹងនេះមានទំហំរាងធំដែលប្រហាក់បក្រហែលនឹងឆ្អឹងស្មងជើងសត្វដំរីដែរ"។

លោកបន្ថែមថា÷"ខ្ញុំអត់ទាន់ច្បាស់ថា គេត្រូវចុះមកសិក្សាបន្តនៅពេលណាទេ ហើយយើងក៏មិនទាន់មានគោលការណ៍អីពីខាងក្រសួងថា នឹងបន្តរក្សាឆ្អឹងនេះនៅទីតាំងដើម ឬក៏យកមករក្សាទុកនៅសារមន្ទីរ ឬនៅក្រសួងបរិស្ថាននៅឡើយទេ?"។

សូមញ្ជាក់ថា យោងតាមរដ្ឋមន្ត្រីក្រសួងបរិស្ថាន គឺឯកឧត្តមសាយសំអាល់បានបង្ហោះសារខ្លីមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយបញ្ជាក់ថាផូស៊ីលដែលរកឃើញនេះវាជាឆ្អឹងដាយណូស័រដំបូងដែលបានរកឃើញនៅស្រុកខ្មែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ