• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៤៥ ព្រឹក

សម្ភារ:ជាជំនួយភាគីចិនសម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រជុំបានដឹកមកដល់រាជធានីភ្នំពេញនិងបាន ន្រគល់ជូនភាគីកម្ពុជា

ភ្នំពេញ÷សម្ភារ:ជាជំនួយរបស់ភាគីចិនសម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រជុំបានដឹកមកដល់រាជធានីភ្នំពេញនិងបានប្រគល់ជូនភាគីកម្ពុជា។នេះជាការបញ្ជាក់ឲ្យដឹងពីស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៧ខែតុលាឆ្នាំ២០២២។

ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថាថ្មីៗនេះសម្ភារ:ដែលជាជំនួយរបស់ភាគីចិនសម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រជុំបានដឹកមកដល់រាជធានីភ្នំពេញនិងបានប្រគល់ជូនភាគ៎កម្ពុជាក្នុងនោះរួមមានរថយន្តម៉ាកHongQiសម្ភារ:ការិយាល័យនិងសម្ភារ:ប្រយុទ្ធប្រឆាំងជំងឺកូវីដជាដើម។នេះជាវិធានការមួយទៀតបង្ហាញពីការគាំទ្រ
របស់ភាគីចិនជូនចំពោះកម្ពុជាក្នុងការបំពេញតួនាទីជាប្រធានប្តូរវេនអាស៊ានក្នុងឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថាសាធារណរដ្ឋប្រជាមានិតចិនជាមិត្តដែកថែបរបស់កម្ពុជានយោបាយតែមួយហើយមានទំនាក់ទំនងល្អបំផុតជាមួយគ្នា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ