• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤៣ ព្រឹក

លទ្ធផលនៃកិច្ចសន្ទនា អាស៊ាន-សហភាពអឺរ៉ុប ស្ដីពីគោលនយោបាយ សិទ្ធិមនុស្សលើកទី៤

ឯកឧត្តម ជិន ម៉ាលីន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួល បន្ទុកសិទ្ធិមនុស្ស (អាយឆា) បានចូលរួមធ្វើជាសហប្រធានជាមួយអាយឆា-ឥណ្ឌូនេស៊ី និងតំណាង ពិសេសសហភាពអឺរ៉ុបទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងការរៀបចំនិងដឹកនាំកិច្ចសន្ទនាអាស៊ាន-សហភាព អឺរ៉ុប ស្តីពីគោលនយោបាយសិទ្ធិមនុស្សលើកទៅទី៤ ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។កិច្ចសន្ទនានេះ បានផ្ដោតទៅលើបញ្ហាផ្សេងៗពាក់ព័ន្ធនឹងសិទ្ធិមនុស្ស រួមមាន ការធ្វើឱ្យប្រសើរ ឡើងនូវការធានាក្នុងការការពារសិទ្ធិកុមារ សិទ្ធិពលករទេសន្តប្រវេសន៍និងការជួញដូរមនុស្ស សេរីភាព បញ្ចេញមតិនិងគំនិត សេរីភាពសាសនានិងជំនឿ សិទ្ធិជនមានពិការភាព បរិស្ថាននិងបម្រែបម្រួល អាកាសធាតុ សិទ្ធិស្ត្រីនិងសមភាពយេនឌ័រ បរិយាប័ន្នសង្គម រួមទាំងការការពារសិទ្ធិមនុស្សអំឡុងពេល ប្រឆាំងនឹងអំពើហិង្សាជ្រុលនិយម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ