• ច័ន្ទ ២៩ មេសា ២០២៤ ១១:៥៥ ព្រឹក

បង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៤នាក់ស្រុកមណ្ឌលសីមា ខេត្តកោះកុង

កោះកុង៖ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៨:០០នាទីការិយាល័យប្រឆាំងគ្រឿងញៀនដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ក្រោមការចង្អុលបង្ហាញរបស់លោកឧត្ដមសេនីយ៍ទោស្នងការមានការសម្របសម្រួលពីឯកឧត្ដម រស់ សារាំព្រះរាជអាជ្ញាអយ្យការអមសាលាខេត្តកោះកុង បានធ្វេីការបង្ក្រាបបានបទល្មេីសជាក់ស្ដែងចំនួន០១ករណី នៅចំណុចក្នុងបន្ទុប់ជួលស្ថិតក្នុងភូមិចាំយាមក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ឃាត់ខ្លួនបានជនសង្ស័យចំនួន០៤មុខសញ្ញា(ប្រុស)ដែលមានឈ្មោះដូចខាងក្រោម៖
១/ឈ្មោះ ភោគ សុភី (ហៅ អាភី) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបន្ទុប់ជួល ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ 
២/ឈ្មោះ សោម កុសល ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ទីលំនៅបន្ទុប់ជួល ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
៣/ឈ្មោះ សោម វណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី ទីលំនៅបន្ទុប់ជួល ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
៤/ឈ្មោះ សោម សម្រេច   ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។(រត់គេចខ្លួន)ដកហូតវត្ថុតាងរួមមាន៖

ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ធំល្មម និង៣០កញ្ចប់តូចទម្ងន់=៩,៤៨ក្រាម ថ្លឹងទាំងសម្បកថង់ ឧបករណ៍សម្រាប់ជក់គ្រឿងញៀនចំនួន០២និងជញ្ជីថ្លឹងថ្នាំញៀនចំនួន០២គ្រឿង។

បច្ចុប្បន្ន កំលាំងយើងកំពង់កសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅតុលាការចាត់ការតាម និតិវិធី។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ