• ច័ន្ទ ២៩ មេសា ២០២៤ ០៦:១៥ ព្រឹក

បង្ក្រាបគ្រឿងញៀនឆ្លងដែនឃាត់ខ្លួនជនសង្ស័យ៣នាក់និងរឹបអូសគ្រឿងញៀន១៦០គីឡូក្រាម

ភ្នំពេញ÷ជនសង្ស័យ៣នាក់ និងគ្រឿងញៀន១៦០គីឡូក្រាម ឆ្លងដែនពីប្រទេសឡាវចូលមកកម្ពុជា ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាប។ហេតុការណ៍បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនខាងលើនេះ បានកើតឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៤និង១៥នាទី កម្លាំងជំនាញ(ក៧)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ លោកវរសេនីយ៍ឯក វ័រ វុទ្ធានាយករងមន្ទីរលោកវរសេនីយ៍ទោ សាន សខបាន នាយរងការិយាល័យ(ក៧)មានការចូលរួម ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលដោយ លោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ពីឡាវមកកម្ពុជា នៅចំណុចផ្លូវលេខ៥៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាលទ្ធផលឃាត់ជនសង្ស័យ៣នាក់÷

១_ឈ្មោះ ង្វៀន ជុងហឹង ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ វៀតណាម។

២_ឈ្មោះ ប៊ុន ស៊ូកែវ អាពុន ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ឡាវ។

៣_ឈ្មោះ លឹម កុយ ភេទ ប្រុស អាយុ ៥៤ឆ្នាំ ជនជាតិ ខ្មែរ។

វត្ថុតាងចាប់យកបានរួមមាន÷

_មេតំហ្វេតាមីន(ICE)១៦០ដុំ ទម្ងន់ប្រមាណ ១៦០ គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ