• ច័ន្ទ ២៩ មេសា ២០២៤ ១១:១១ ព្រឹក

ក្រសួងបរិស្ថានកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍបៃតងនៅកម្ពុជា

ប្រទេសកូរ៉េ÷តាមប្រភពព័ត៌មានពីក្រសួងបរិស្ថាននៅរសៀលថ្ងៃពុធទី២៦ខែតុលាឆ្នាំ២០២២នៅទីស្នាក់ការកណ្តាលវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលនារដ្ឋធានីសេអ៊ូលសាធារណរដ្ឋកូរ៉េលោកអ៊ាងសុផល្លែតរដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានប្រតិភូកម្ពុជាកាលពីរសៀលថ្ងៃពុធទី២៥ខែតុលាបានជួបពិភាក្សាការងារទ្វេភាគីជាមួយលោកបណ្ឌិតFrank Rijsbermanអគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលដើម្បីពង្រឹងនិងជំរុញបន្ថែមកិច្ចសហប្រតិបត្តិការឲ្យឈានដល់កម្រិតមួយទៀត។ជំនួបពិភាក្សានេះបានផ្តោតលើកិច្ចសហប្រតិបត្តិការការងារបន្លងមករវាងក្រសួងបរិស្ថាននិងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងនិងកំណត់ទិសដៅអនុវត្តន៍បន្ត។ក្នុងឱកាសនោះលោកអ៊ាងសុផល្លែតបានសង្កត់ធ្ងន់កិច្ចសហប្រតិបត្តិការដែលអនុវត្តន៍ជាសកម្មភាពជាអាទិភាពដូចជាគម្រោងផ្តួចផ្តើមការរៀបចំរថយន្តដឹកជញ្ជូនសិស្សដោយប្រើអគ្គិសនីការជំរុញប្រសិទ្ធភាពថាមពលនៅតាមខ្នងផ្ទះនិងការប្រើប្រាស់ថាមពលសូឡាសម្រាប់បំភ្លឺនិងបូមទឹកនៅតាមសហគមន៍តំបន់ការពារធម្មជាតិជាដើម។ជាការឆ្លើយតបលោកបណ្ឌិតFrank Rijsbermanបានបង្ហាញការគាំទ្រហើយបានលើកឡើងថាភាគីទាំង២នឹងពិនិត្យសិក្សាបន្ថែមដើម្បីជំរុញឲ្យមានការអនុវត្តជាក់ស្តែងនៅពេលខាងមុខ។សូមបញ្ជាក់ថាប្រតិភូកម្ពុជាដឹកនាំដោយលោកអ៊ាងសុផល្លែតរដ្ឋលេខាធិការក្រសួងបរិស្ថានបាននិងកំពុងចូលរួមកម្មវិធីសប្តាហ៍អភិវឌ្ឍន៍បៃតងសកលចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ខែតុលាឆ្នាំ២០២២សកលនាទីក្រុងសេអ៊ូលសាធារណរដ្ឋកូរ៉េ។

ប្រតិភូកម្ពុជានឹងចូលរួមកិច្ចប្រជុំចំនួន៣ទៀតរួមមាន÷

១.កិច្ចប្រជុំពេញអង្គលើកទី១១និងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី១៥នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល។

២.កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើការអភិវឌ្ឍបៃតងផងដែរ៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ