• ច័ន្ទ ២៩ មេសា ២០២៤ ០៥:០៣ ព្រឹក

បង្ហាញមុខជនសង្ស័យ៥នាក់ពាក់ព័ន្ធនឹងករណីលួចនិងក្លែងបន្លំឯកសារសាធារណ:

ភ្នំពេញ÷កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជនសង្ស័យចំនួន៥នាក់ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្តនិងក្លែងបន្លំឯកសារសាធារណ:នៅព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ២០២២នេះនិងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី៩ខែតុលាឆ្នាំ២០២២កន្លងទៅមានករណីជនសង្ស័យលួចស្លាកលេខរថយន្តលេខភ្នំពេញ2BL_0980របស់បងប្អូនប្រជាពលរដ្ឋនៅចំណុចផ្ទះលេខ១០១ផ្លូវBភូមិភ្លូផ្អែមសង្កាត់គោករកាខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។ក្រោយទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋនៅថ្ងៃទី២៣ខែតុលាឆ្នាំ២០២២កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នៅខេត្តកំពង់ឆ្នាំងដែលទទួលផលចោរកម្ម។រហូតដល់យប់ថ្ងៃទី២៣ខែតុលាដដែលកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានបន្តធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀតនៅចំណុចស្ថានីយ៍ប្រេងឥន្ធន:កាល់តិមចតាមបណ្តោយផ្លូវជាតិលេខ៤សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។រួចកម្លាំងជំនាញបានបន្តសាកសួរនិងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀតនៅចំណុចប្រេងឥន្ធន:Pttតាមបណ្តោយផ្លូវជាតិលេខ២សង្កាត់ព្រែកកំពឹសខណ្ឌដង្កោរាជធានីភ្នំពេញុ។ក្នុងប្រតិបត្តិការនេះដែរកម្លាំងនគរបាលបានធ្វើការដកហូតវត្ថុតាងរួមមានស្លាកលេខរថយន្តរបស់ជនរងគ្រោះដែលបាត់ចំនួន២សន្លឹក(ភ្នំពេញ2BL_0980)រថយន្តម៉ាកព្រូសចំនួន២គ្រឿងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្តរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកលតាបត្រត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្តរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន(ឆៀករថយន្ត)មួយចំនួនលតាបត្ររថយន្តទេសចរណ៍(មីញែត)មួយចំនួន,បណ្ណសម្គាល់រថយន្តនិងបណ្ណបើកបររថយន្តមួយចំនួនលតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូនរបស់នាយកដ្ឋានពន្ធដារ(ពន្ធផ្លូវសម្រាប់រថយន្ត)ម៉ាស៊ីនព្រីន,ម៉ាស៊ីនហ្វូតូ,កុំព្យូទ័រ...។យោងតាមរបាយការណ៍របស់សមត្ថកិច្ចជនសង្ស័យទាំង៥នាក់រួមមាន

ទី១ឈ្មោះពៅសំអឿនភេទប្រុសអាយុ៣១ឆ្នាំមុខរបរទិញលក់រថយន្តស្នាក់នៅផ្ទះជួលផ្លូវបេតុងភូមិត្រពាំងក្រសាំងសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ទី២ឈ្មោះភ័ណ្ឌផល្លាភេទប្រុសអាយុ២៣ឆ្នាំមុខរបរជាងមេកានិចស្នាក់នៅផ្ទះគ្មានលេខផ្លូវលំភូមិ៨សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង។

ទី៣ឈ្មោះឡុងស៊ុនសារ៉េតហៅវណ្ណភេទប្រុសអាយុ៣២ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ៤៩ផ្លូវលេខ០២អាសង្កាត់ព្រែកកំពឹសខណ្ឌដង្កោរាជធានីភ្នំពេញ។

ទី៤ឈ្មោះសឿងរ៉ាវីហៅពេជ្រភេទប្រុសអាយុ៣១ឆ្នាំមុខរបររកស៊ីស្នាក់នៅផ្ទះគ្មានលេខផ្លូវលំភូមិព្រែកអញ្ចាញសង្កាត់ព្រែកឫស្សីក្រុងតាខ្មៅខេត្តកណ្តាល។

ទី៥ឈ្មោះឡុងស៊ុនសត្យាហៅយូវភេទប្រុសអាយុ២៨ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ៩៨ផ្លូវលេខ០២៣សង្កាត់ព្រែកកំពឹសខណ្ឌដង្កោរាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ត្រូវបានកម្លាំងនគរបាលបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ