• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៥០ ល្ងាច

ពលរដ្ឋជាង ១២លាននាក់ ទទួលអត្តសញ្ញបណ្ណ ខណៈអត្តសញ្ញាណបណ្ណត្រូវផុតសុពលភាពចុងឆ្នាំ២០២២ មានជាង ៨០ម៉ឺននាក់

ប្រជាពលរដ្ឋជាង ១២លាននាក់ បានទទួលអត្តសញ្ញបណ្ណ ខណៈអត្តសញ្ញាណបណ្ណត្រូវផុតសុពលភាពនាចុងឆ្នាំ២០២២ មានជាង ៨០ម៉ឺននាក់។ ជាមធ្យមបានផ្ដល់អត្តសញ្ញាបណ្ណជូនពលរដ្ឋប្រមាណ ៣ពាន់នាក់ ក្នុងមួយថ្ងៃៗ។ នេះបើយោងតាមការឱ្យដឹងពី អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដែលដកស្រង់ដោយសារព័ត៌មានក្នុងស្រុកមួយ។នាយឧត្តមសេនីយ៍ កង សាខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអានរបាយការណ៍ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំស្ដាប់របាយការណ៍ស្ដីពី អត្តសញ្ញាណបណ្ណ ដែលផុតសុពលភាព នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងមហាផ្ទៃ។ លោកនាយឧត្តមសេនីយ៍ ក៏បានកត់សម្គាល់ដែរថា ចំនួនអត្តសញ្ញាណបណ្ណផុតសុពលភាព អាចបន្តកើនឡើងដល់ច្រើនជាង ១លាននាក់ បើគិតដល់ខែកក្កដា ឆ្នាំ២០២៣ និងថា ក្នុងចំណោមប្រជាពលរដ្ឋមានអត្តសញ្ញាណបណ្ណត្រូវផុតសុពលភាពនាពេលខាងមុខនោះ មួយចំនួនបានទទួលមរណភាព មួយចំនួនជាប់ពន្ធនាគារ និងមួយចំនួនធំបានធ្វើចំណាកស្រុក។ សម្រាប់វិធានការដោះស្រាយចំពោះមុខនេះ ជំរុញការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងទាមទារការគាំទ្រពីឱ្យបានសកម្មពីអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ដើម្បីឱ្យពលរដ្ឋបានដឹងថា អត្តសញ្ញាណបណ្ណដែលខ្លួនកំពុងប្រើប្រាស់នោះជិតអស់សុពលភាព ហើយចូលរួមបំពេញនីតិវិធីធ្វើអត្តសញ្ញាណបណ្ណថ្មីឡើងវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ដោយមានការចាំបាច់ សម្ដេចបានស្នើបើកកិច្ចប្រជុំនាថ្ងៃនេះ ដើម្បីស្ដាប់របាយការណ៍ និងរកដំណោះស្រាយ ប្រសិនបើមានបញ្ហាប្រឈមទាក់ទងនឹងការផុតសុពលភាពអត្តសញ្ញាណបណ្ណ ស្របពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងដំណើរការចុះឈ្មោះបោះឆ្នោត។

បន្ទាប់ពីបានស្ដាប់របាយការណ៍ សម្ដេចក្រឡាហោម ស ខេង នឹងបន្តការពិភាក្សាទៅលើបញ្ហាពាក់ព័ន្ធនានាដែលបានលើកឡើងក្នុងកិច្ចប្រជុំ ដើម្បីមានវិធានការជំរុញការធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ