• ច័ន្ទ ២៩ មេសា ២០២៤ ១៤:២៤ ល្ងាច

ក្រសួងរ៉ែ និងថាមពលកម្ពុជា ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាមួយនឹងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណៈរដ្ឋសឹង្ហបុរី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការថាមពល

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម តំណាងភាគីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមប្រជុំចុះហត្ថលេខា លើកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការថាមពល រវាងក្រសួងរ៉ែនិងថាមពលនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មនៃសាធារណៈរដ្ឋសឹង្ហបុរី ដែលមាន លោក តាន់ ស៊ីឡេង រដ្ឋមន្ត្រីក្រសួងធនធានមនុស្ស និងជារដ្ឋមន្ត្រីទី២ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ជាតំណាងក្រសួង តាមរយៈប្រព័ន្ធវីដេអូរ(ONline) នៅមន្ទីររ៉ែ និងថាមពលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២។ឯកឧត្តម ស៊ុយ សែម បានឱ្យដឹងថា ការចុះលេខាលើកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នានេះ គឺជាជំហានបន្តដ៏សំខាន់ ដើម្បីភាពរីកចម្រើននៃការអភិវឌ្ឍវិស័យថាមពល ទាំងក្នុងតំបន់ និងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសគឺចូលរួមចំណែកកែលម្អររចនាសម្ព័ន្ធអន្តរកាលថាមពល និងការបង្កើនឱកាសពាណិជ្ជកម្មភ្ជាប់ថាមពលក្នុងតំបន់របស់យើង។ ឯកឧត្តម ស៊ុយ សែម បានបន្តថា តាមរយៈកិច្ចសហប្រតិបត្តិនេះ នឹងបោះជំហានឆ្ពោះទៅរកចក្ខុវិស័យនៃការតភ្ជាប់ថាមពលអាស៊ាន ដើម្បីលើកកម្ពស់សន្តិសុខថាមពល និងចីរភាពនៅក្នុងតំបន់។ ក្នុងនោះប្រទេសទាំងពីរនឹងត្រូវអនុវត្តគម្រោងរួមគ្នាជាច្រើនរួមមាន៖ ការសិក្សាស្រាវជ្រាវរួមគ្នាអំពីសក្ដានុពលបច្ចេកវិទ្យាថាមពលកាបូនទាប ខ្សែសង្វាក់ផលិតកម្មថាមពល ការផ្លាស់ប្ដូរព័ត៌មាន គោលនយោបាយ និងបទប្បញ្ញត្តិពាក់ពន្ធ ការកសាងសមត្ថភាពធនធានមនុស្ស ការរៀបចំរបាយការណ៍វាយតម្លៃ វិញ្ញាបនប័ត្រ និងថាមពលកើតឡើងវិញក្នុងគោលដៅធ្វើយ៉ាងណាបង្កើតឱកាសអភិវឌ្ឍន៍ និងវិនិយោគលើគម្រោងថាមពលករកើតឡើងវិញ និងពាណិជ្ជកម្មតភ្ជាប់បណ្ដាញអគ្គីសនី តាមរយៈប្រព័ន្ធបំពង់ខ្សែកាបរត់ក្រោមបាតសមុទ្រ ពីកម្ពុជាទៅសឹង្ហបុរីនាពេលអនាគត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ