• ច័ន្ទ ២៩ មេសា ២០២៤ ០៥:២២ ព្រឹក

បង្ក្រាបគ្រឿងញៀន១៣ករណីឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៣០នាក់

ភ្នំពេញ÷ជនសង្ស័យចំនួន៣០នាក់(ស្រី៣នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៣ករណីទូទាំងប្រទេសថ្ងៃទី២៤ខែតុលាឆ្នាំ២០២២។នេះបើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងនៅល្ងាចថ្ងៃទី២៤ខែតុលានេះ។

ក្នុងចំណោមជនសង្ស័យចំនួន៣០នាក់រួមមាន÷ជួញដូរ៥ករណីឃាត់មនុស្ស៨នាក់(ស្រី១នាក់)ដឹកជញ្ជូនរក្សាទុក៤កររណីឃាត់មនុស្ស៦នាក់,ប្រើប្រាស់៤ករណីឃាត់មនុស្ស១៦នាក់(ស្រី២នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ខែតុលារួមមាន÷

មេតំហ្វេតាមីន(ម៉ាទឹកកកIce)ស្មើនឹង១៤៨,៤៩ក្រាមនិង៣កញ្ចប់តូច។

កេតាមីន(Ke)ស្មើនឹង៦៣,២២ក្រាម។អ៊ិចស្តាស៊ី(mdma)ស្មើនឹង៩១៤,៩៧ក្រាម។នីមេតាហ្សាប៉ាម(N_zapam)ស្មើនឹង១៩,៦០។ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ៦អង្គភាពបានចូលរួមបង្ក្រាប÷
នគរបាល÷៦អង្គភាព
១/មន្ទីរ÷ជួញដូរ៥ករណីឃាត់៨នាក់ប្រើប្រាស់៣ករណី១៣នាក់ស្រី៣នាក់ចាប់យកIce១២៨,៣១ក្រាម,Ke៦៣,២២ក្រាម,MDMA៩១៤,៩៧ក្រាមនិងN_zapam១៩,៦០ក្រាម។
២/បន្ទាយមានជ័យ÷រក្សាទុក១ករណីឃាត់១នាក់ចាប់យកIce២០,១៨ក្រាម។
៣/កំពង់ចាម÷អនុវត្តន៍ដីកា១ករណីចាប់១នាក់។
៤/កណ្តាល÷រក្សាទុក២ករណីឃាត់៣នាក់ចាប់យកIce២កញ្ចប់តូច។
៥/ព្រៃវែង÷ប្រើប្រាស់១ករណីឃាត់៣នាក់។
៦/ត្បូងឃ្មុំ÷រក្សាទុក១ករណីឃាត់២នាក់ចាប់យកIce១កញ្ចប់តូច៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ